ប្រសិនបើអ្នកធ្វើតាម ៥ ចំណុចនេះ អ្នកអាចបង្កើតទំនាក់ទំនងស្នេហាដ៏ល្អប្រពៃមួួយជាមិនខាន
មនុស្សភាគច្រើនស្ថិតនៅក្នុងទំនាក់ទំនងដែលមិនមានភាពសប្បាយរីករាយពិតប្រាកដ។ ពួកគេស្រឡាញ់ដៃគូររបស់គេ ហើយមិនចង់នៅក្បែរអ្នកណាផ្សេងឡើយ ប៉ុន្តែមានហេតុផលខ្លះ ធ្វើអោយពូកគេមិនចុះសម្រុងគ្នា និងមានរឿងអន់ចិត្តនឹងគ្នា។ ជួនកាល ពួកគេមានអារម្មណ៍ថាដៃគូររបស់ពួកគេមិនផ្តល់តម្លៃអោយគេ បើទោះបីជាគេដឹងថា ដៃគូររបស់គេស្រឡាញ់គេក៏ដោយ។ បញ្ហាទាំងនេះ នឹងធ្វើអោយពួកគេមិនសប្បាយចិត្ត យល់ច្រលំពីគ្នា និងតូចចិត្តជាមិនខាន។ប្រសិនបើអ្នកមានបញ្ហាទាំងនេះ សូមកុំគិតថាមានតែអ្នកដែលមានបញ្ហានេះអោយសោះ។ មានមនុស្សជាច្រើនដែលស្រឡាញ់គ្នា ប៉ុន្តែពួកគេមិនបានដឹងពីវិធីក្នុងការធ្វើអោយជីវិតស្នេហារបស់ពួកគេរីករាយនោះទេ។ ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងស្នេហាដ៏ល្អប្រពៃ សូមធ្វើតាមចំណុចទាំង៥នេះ៖
១. ត្រូវព្យាយាមនិយាយជាមួយគ្នា
បញ្ហាដ៏ធំសម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាដ៏យូរអង្វែង គឺនៅពេលដែលភាគីទាំងពីរមិនព្យាយាមក្នុងការនិយាយជាមួយគ្នា។ ជំនួសទៅគិតពីចំណាប់អារម្មណ៍ផ្សេងៗ អ្នកគួរតែគិតពីការបង្កើតការសន្ទនា ដោយការសន្ទនានោះអាចចាប់ផ្តើមជាមួយនឹងឃ្លា "តើអ្នកសុខសប្បាយទេ?" ឬ "តើការងារយ៉ាងម៉េចដែរ"។ ខណៈដែលការសន្ទនាបែបនេះ វាជារឿងធម្មតាសម្រាប់ដៃគូរមួយចំនួន គូរស្នេហ៍មួយចំនួននឹងនិយាយពីរឿងផ្សេងទៀតដូចជា និយាយពីចំណាប់អារម្មណ៍របស់ពួកគេ ឬការកំសាន្តរបស់ពួកគេ។ការនិយាយពីប្រធានបទដែលគួរអោយធុញទ្រាន់ មិនអាចធ្វើអោយអ្នកទាំងពីរមានភាពស្និតស្នាលគ្នានោះទេ។ ប្រសិនបើមានរឿងអ្វីមួយដែលព្យាយាមទាញអ្នកទាំងពីរអោយចេញពីគ្នា ពេលនោះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា អ្នកទាំងពីរមិនមានអ្វីដែលស៊ីចង្វាក់គ្នាទាល់តែសោះ។ ព្យាយាមសួរសំណួរដ៏គួរអោយចាប់អារម្មណ៍យ៉ាងហោចណាស់១សំណួរទៅកាន់ដៃគូររបស់អ្នក ដូចជា "តើមានអ្វីដែលធ្វើអោយអ្នកសើចឬទេថ្ងៃនេះ?" ការសន្ទនានឹងធ្វើអោយអ្នកទាំងពីររីករាយនឹងគ្នា ហើយវានឹងផ្តល់ឱកាសអោយទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួតជាមិនខាន។
២. ត្រូវនិយាយប្រាប់ពីអ្វីដែលអ្នកត្រូវការ
ជួនកាល មនុស្សមួយចំនួនរំពឹងក្នុងចិត្តអោយដៃគូររបស់គេទាយពីការគិត អារម្មណ៍ និងសេចក្តីត្រូវការរបស់គេ។ ពួកគេមានអារម្មណ៍ថា វាសាកសមហើយដែលដៃគូររបស់គេគួរតែដឹងពីចិត្តរបស់គេ ប៉ុន្តែការពិតទៅ វាមិនសមហេតុផលទាល់តែសោះ។ ប្រសិនបើដៃគូររបស់អ្នកគិតមិនយល់ពីអារម្មណ៍របស់អ្នក យូរៗទៅ អ្នកនឹងមានអារម្មណ៍ថាឈឺចាប់ និងខឹង ប៉ុន្តែការធ្វើបែបនេះ វាហាក់បីដូចជាមិនយុត្តិធម៌សម្រាប់ដៃគូររបស់អ្នកទាល់តែសោះ។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការធ្វើអោយដៃគូររបស់អ្នកយល់ពីចិត្ត និងសេចក្តីត្រូវការរបស់អ្នក ហើយបន្ទាប់មកវាជាទំនួលខុសត្រូវរបស់ដៃគូរអ្នកក្នុងការឆ្លើយតបនូវរឿងទាំងនេះ។៣. សរសេរនូវការគិតរបស់អ្នកជាមុនសិន មុននឹងនិយាយទៅកាន់ដៃគូររបស់អ្នក
នៅពេលដែលយើងមិនសប្បាយចិត្ត វាគួរតែត្រូវបញ្ចេញកំហឹងនោះអោយណាណី ប៉ុន្តែរឿងដែលល្អបំផុតដែលយើងគួរធ្វើ គឺអង្គុយចុះ ហើយសរសេរនូវអ្វីដែលយើងចង់និយាយទៅកាន់ដៃគូររបស់យើងវិញ។ ការធ្វើបែបនេះ នឹងផ្តល់ឱកាសអោយអ្នកមានពេលគ្រប់គ្រាន់ និងយល់ពីអារម្មណ៍ខ្លួនឯងកាន់តែច្បាស់ ហើយវានឹងជួយយើងអោយរកឃើញនូវរឹសគល់នៃបញ្ហាទាំងនោះ។ លើកក្រោយ នៅពេលដែលអ្នកជជែកគ្នាជាមួយនឹងដៃគូររបស់អ្នកពីបញ្ហាអ្វីមួយ អ្នកនឹងមានអារម្មណ៍ត្រជាក់ចិត្តជាងមុន និងមិនសប្បាយចិត្តតិចតួចជាងមុន ដូច្នេះវានឹងកាត់បន្ថយនូវការនិយាយនូវពាក្យពេចន៍ដែលធ្វើអោយមានការឈឺចាប់ទៅកាន់ដៃគូររបស់អ្នក។ វាមានន័យថា អ្នកនឹងមានអកប្បកិរិយាវិជ្ជមានជាងមុនក្នុងការដោះស្រាយបញ្ហាអ្វីមួយ។៤. កុំរអ៊ូរពីរឿងដៃគូររបស់អ្នកប្រាប់មិត្តភក្តិរបស់អ្នក
មនុស្សភាគច្រើនចូលចិត្តយកបញ្ហារវាងខ្លួនឯង និងដៃគូរទៅនិយាយប្រាប់មិត្តភក្តិរបស់ខ្លួន ព្រោះពួកគេគិតថា ពួកគេនឹងទទួលបាននូវការគាំទ្រ និងសេចក្តីស្រឡាញ់ត្រលប់មកវិញ។ ប៉ុន្តែ ការនិយាយពីរឿងមិនល្អរបស់ដៃគូររបស់អ្នក ពេលដែលគេមិននៅក្បែរ នឹងធ្វើអោយអ្នកផ្លាស់ប្តូរការគិតរបស់អ្នកទៅលើគេ ហើយថែមទាំងធ្វើអោយអ្នកមានគំនិតអវិជ្ជមានទៅលើគេជាមិនខាន។ ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងស្នេហាដ៏ល្អមួយ អ្នកត្រូវចាំថា ការសន្ទនាគឺជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើអោយទំនាក់ទំនងល្អកើតឡើង ដូច្នេះអ្នកគួរតែព្យាយាមនិយាយជាមួយដៃគូររបស់អ្នកជាមុនសិន មុននឹងទៅនិយាយជាមួយនឹងមិត្តភក្តិរបស់អ្នក។៥. មិនត្រូវលាក់ទុកនូវរឿងកំប៉ិកកំប៉ុកក្នុងចិត្ត
រឿងដែលមិនល្អបំផុតក្នុងទំនាក់ទំនងស្នេហា គឺការរក្សាពិន្ទុ។ ដៃគូររបស់អ្នកភ្លេចយកធុងសំរាមចេញក្រៅ វាធ្វើអោយអ្នកក្រពុលមុខ។ អ្នកភ្លេចយកមាន់ចេញពីទូរទឹកកក ដៃគូររបស់អ្នកបែរជាថាអ្នកអាត្មានិយម។ អាកប្បកិរិយាកម្រោលបែបអកម្មបែបនេះ បញ្ជាក់ថាមានបញ្ហាធ្ងន់ធ្ងរកើតឡើងនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកហើយ ប៉ុន្តែជំនួសអោយការដោះស្រាយបញ្ហា អ្នកទាំងពីរបែរជាយកវាមកលាក់ទុកក្នុងចិត្តរៀងខ្លួនទៅវិញ។ប្រសិនបើអ្នកមានបញ្ហាបែបនេះ អ្នកគួរតែព្យាយាមបន្ធូរអារម្មណ៍ និងគិតអ្វីដែលវិជ្ជមានវិញ។ ត្រូវរំលឹកខ្លួនឯងរាល់ថ្ងៃថា សេចក្តីសុខគឺកើតឡើងដោយសារការអត់ធ្មត់ សេចក្តីស្រឡាញ់ និងការអធ្យាស្រ័យគ្នា មិនមែនការតូចចិត្តនឹងរឿងតិចតួចនោះទេ។
ប្រសិនបើអ្នកចង់អានជាភាសាអង់គ្លេស សូមចុចទីនេះដើម្បីមើលប្រភពដើម។
No comments:
Post a Comment