វិធីសាស្ត្រក្នុងការមើលថាតើមនុស្សស្រីពេញចិត្តអ្នកដែរឬទេ
វាមើលទៅហាក់បីដូចជាមនុស្សស្រីម្នាក់នោះពេញចិត្តអ្នក ប៉ុន្តែអ្នកមិនប្រាកដក្នុងចិត្តមែនទេ? ប្រហែលជានាងកំពុងបញ្ចេញសញ្ញាអោយអ្នកគិតចឹងនៅថ្ងៃនេះ ប៉ុន្តែនៅថ្ងៃបន្ទាប់ នាងធ្វើហាក់បីដូចជាគ្មានវត្តមានអ្នកនៅក្នុងចិត្តរបស់នាងទាល់តែសោះ។ មនុស្សស្រីអាចធ្វើអោយយើងយល់ច្រលំ តែវានឹងមានតម្លៃបំផុតប្រសិនបើអ្នកអាចចាប់បាននូវចំនុចសំខាន់មួយចំនួនទៅលើសកម្មភាពរបស់នាង!១. និយាយជាមួយនាង
មធ្យោបាយដ៏ល្អក្នុងការដឹងថា តើមនុស្សស្រីពេញចិត្តយើងឬទេ អ្នកត្រូវពូកែអង្កេតបន្តិច។ ដូច្នេះ អ្នកត្រូវរកវិធីណាក៏ដោយ ដើម្បីអាចជជែកជាមួយនាង ហើយយកចិត្តទុកដាក់ទៅលើសញ្ញាតូចៗមួយចំនួនដែលអាចបញ្ជាក់ថា នាងពេញចិត្តអ្នកឬទេ។ សញ្ញាទាំងនេះ គឺសំដៅលើ កាយវិការរបស់នាង ដូចជា ការផ្អែកខ្លួនរបស់នាងទៅនឹងអ្វីមួយ ការដាក់ជើងរបស់នាងអោយស្របគ្នា ការបើកភ្នែកធំៗ ឬការបញ្ចេញសម្លេងអៀនប្រៀនជាដើម។ សញ្ញាផ្សេងទៀត មានដូចជា ការញញឹម ការសើចនៅពេលដែលអ្នកនិយាយរឿងកំប្លែង ហើយនឹងការសម្លឹងមើលភ្នែករបស់អ្នក។ ចំនុចបន្ថែម៖ មនុស្សស្រីចូលចិត្តមនុស្សដែលពូកែស្តាប់ ដូច្នេះអ្នកត្រូវតែធ្វើអោយប្រាកដថា អ្នកតែងតែស្តាប់នូវអ្វីដែលនាងចង់និយាយ!២. កត់ចំណាំថាតើអ្នក និងនាងជួយគ្នាដោយចៃដន្យញឹកញាប់ឬទេ
កត់ចំណាំ ថាតើនាងហាក់បីដូចជាជួបអ្នកញឹកញាប់ ព្រោះនេះមិនមែនជារឿងអចេតនានោះទេ។ នៅពេលដែលមនុស្សស្រីម្នាក់ពេញចិត្តអ្នក នាងនឹងរកមធ្យោបាយដើម្បីបង្ហាញមុខនៅចំពោះអ្នក និងប៉ះអ្នក ទោះបីជាការប៉ះតិចតួច ទៅលើដៃ ឬសក់ ឬក៏វាយអ្នកក៏ដោយ។៣. ញញឹមទៅរកនាង
នេះជាមធ្យោបាយមូួយក្នុងការមើលពីចំណាប់អារម្មណ៍របស់មនុស្សស្រី និងដើម្បីដឹងថានាងពេញចិត្តអ្នកឬទេ។ ញញឹមទៅរកនាង ព្រោះមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលរួសរាយ។ ប្រសិនបើនាងញញឹមដោយអស់ពីចិត្ត និងប្រកបដោយភាពទន់ភ្លន់ នាងក៏ប្រហែលជាពេញចិត្តអ្នកដែរហើយ។ ប្រសិនបើនាងជ្រួញចិញ្ចើម ហើយក្រលេកមើលទៅកន្លែងផ្សេង នាងប្រហែលជាមិនពេញចិត្តអ្នក ឬអ្នកធ្វើអោយនាងអៀនហើយ។៤. កត់ចំណាំពីរបៀបដែលនាងមើលមកអ្នក
ការមើលពីរប្រភេទដែលអាចចាត់ទុកថានាងពេញចិត្តអ្នក។ ទីមួយ នាងអាចសម្លឹងមើលអ្នកយ៉ាងយូរ ហើយនៅតែសម្លឹងមើលអ្នក នៅពេលដែលអ្នកក្រលេកមើលនាងវិញ។ ទីពីរ ប្រសិនបើនាងជាប្រភេទមនុស្សស្រីដែលពូកែអៀន នាងប្រហែលជាចូលចិត្តមើលអ្នក ប៉ុន្តែនាងនឹងក្រលេកចេញនៅពេលដែលនាងដឹងថា អ្នកកំពុងតែក្រលេកមើលនាងវិញ។ ទោះបីជាការមើលមួយណាក៏ដោយ វាសុទ្ធតែជាសញ្ញាល្អ!៥. យកចិត្តទុកដាក់ទៅលើមិត្តភក្តរបស់នាង
អ្នកពិតជាឆ្ងល់ណាស់មែនទេ ថាតើនាងពិតជាពេញចិត្តអ្នកឬអត់? កត់សម្គាល់ពីការបញ្ចេញអាកប្បកិរិយារបស់មិត្តភក្តិរបស់នាង នៅពេលណាដែលអ្នកជួបពួកគេ។ នេះគឺជាមធ្យោបាយដ៏ច្បាស់លាស់បំផុត ក្នុងការវិភាគថាតើនាងចូលចិត្តអ្នកឬទេ។ ប្រសិនបើនាងពេញចិត្តអ្នក នាងចូលចិត្តនិយាយរឿងរបស់អ្នកប្រាប់មិត្តភក្តិរបស់នាង។ ដូច្នេះនៅពេលដែលអ្នកជួបក្រុមរបស់ពួកគេ មានអ្នកខ្លះក្រលេកមើលអ្នក អ្នកខ្លះសម្លឹងមើលអ្នក ឬសើចតិចៗពីក្រោយខ្នងអ្នក។ មិត្តភក្តិស្រីៗដែលក្មេងៗរបស់នាង អាចនឹងស្រែកថា "មិត្តភក្តិរបស់ខ្ញុំពេញចិត្តលោក" តែមិត្តភក្តិស្រីៗដែលពេញវ័យ ប្រហែលគ្រាន់តែមើលថាតើអ្នកដើរទៅណា ហើយប្រហែលជាអាចនឹងងក់ក្បាលដាក់អ្នក។ ប្រសិនបើអ្នកដើរចូលទៅកាន់ក្រុមរបស់គេ គេនឹងបញ្ឈប់ការនិយាយរបស់គេភ្លាម។ ប្រសិនបើមានរឿងបែបនេះកើតឡើង ពួកគេប្រហែលជាកំពុងតែនិយាយថាតើហេតុអីមិត្តភក្តិរបស់គេពេញចិត្តអ្នក!៦. ជួយសង្គ្រោះនាង
មនុស្សស្រីចូលចិត្តមនុស្សប្រុសដែលពូកែ ដូច្នេះអ្នកគួរតែនៅទីណាដែលងាយក្នុងការមើលនាង ដើម្បីអាចធ្វើជាវីរបុរស ឬអ្នកជួយសង្គ្រោះនាងមុនគេ។ ឧទាហរណ៍៖ អោយអាវក្រៅរបស់អ្នកទៅនាង ប្រសិនបើនាងនិយាយថា នាងរងារ ហើយបន្ទាប់មកមើលការបញ្ចេញអាកប្បកិរិយារបស់នាង។ ប្រសិនបើនាងមើលទៅសប្បាយចិត្ត និងរីករាយ វាអាចបញ្ជាក់ថានាងពេញចិត្តអ្នកហើយ!៧. កត់ចំណាំអ្វីដែលនាងធ្វើសម្រាប់អ្នក
នៅពេលដែលមនុស្សស្រីពេញចិត្តមនុស្សប្រុស ជាញឹកញាប់ នាងតែងចេញក្រៅដើម្បីធ្វើអ្វីម្យ៉ាងអោយអ្នក។ ដូច្នេះ កុំភ្លេចយកចិត្តទុកដាក់អោយមែនទែន។ ប្រសិនបើនាងតែងតែលេចមុខ នៅពេលដែលអ្នកត្រូវការជំនួយ មិនថាវាជារឿងតូចតាច ឬរឿងធំ ដូចជាការធ្វើកិច្ចការសាលាជាដើម មានន័យថា នាងពិតជាពេញចិត្តអ្នក ហើយចង់ឃើញអ្នកសប្បាយចិត្ត! អ្នកអាចសាកល្បង ដោយសុំអោយនាងជួយធ្វើអ្វីមួយ ហើយចាំមើលការឆ្លើយតបរបស់នាង។ ប៉ុន្តែកុំសុំអោយនាងជួយច្រើនពេក ដោយគ្រាន់តែចង់កេងយកផលប្រយោជន៍ពីលើបំណងល្អរបស់នាងអោយសោះ។៨. នាងតែងតែបបួលអ្នកទៅក្រៅ
ប្រសិនបើនាងបបួលអ្នកទៅក្រៅ នោះវាច្បាស់ហើយថានាងពេញចិត្តអ្នក អ្នកមិនចាំបាច់ចំណាយពេលអានអត្ថបទមួយនេះរហូតដល់ចប់ដើម្បីអោយច្បាស់ថា នាងពេញចិត្តអ្នកដែរឬក៏អត់នោះទេ! ប៉ុន្តែមនុស្សស្រីភាគច្រើន តែងមានភាពស្ទាក់ស្ទើរក្នុងការបបួលមនុស្សប្រុសចេញទៅក្រៅ ពីព្រោះនាងមានភាពអៀនខ្មាស់ ឬនាងគិតថា វាគួរតែជាមនុស្សប្រុសដែលធ្វើរឿងទាំងនេះ។ មនុស្សស្រីប្រភេទនេះ នឹងព្យាយាមស្វែងរកមធ្យោបាយពង្វាងផ្សេងក្នុងការចំណាយពេលជាមួយអ្នក ដូចជា សួរពីគម្រោងនាពេលចុងសប្តាហ៍របស់អ្នក ឬក៏សួរថាអ្នកចង់បានសំបុត្រទំនេរដើម្បីទស្សនាកីឡាដែលនាងមានដែរឬទេ។៩. នាងប្រាប់អ្នកថា នាងនៅលីវ
តើមនុស្សស្រីដែលអ្នកកំពុងតែចង់ដឹងពីចិត្តនាង តែងប្រាប់អ្នកថានាងនៅលីវឬទេ? វាប្រហែលជាមកពី នាងកំពុងតែចាប់អារម្មណ៍អ្នកហើយ ហើយចង់អោយអ្នកដឹងថានាងនៅទំនេរ។ វាដូចគ្នានឹងមនុស្សស្រីដែលចូលចិត្តបបួលអ្នកទៅចួលរួមព្រឹត្តការណ៍ណាមួយជាមួយនាង ដើម្បីបញ្ជាក់ថា នាងមិនទាន់មាននរណាម្នាក់នៅឡើយទេ។ នាងប្រហែលជាមិនទាន់មាននរណា ហើយក៏ប្រហែលជាចង់បានអ្នកហើយ។១០. នាងជ្រោងសក់របស់នាង
វាហាក់បីដូចជាមិនមែនជាសញ្ញាអ្វីទាំងអស់ ប៉ុន្តែអាចជាសញ្ញាដែរ។ មនុស្សស្រីដែលពេញចិត្តមនុស្សប្រុស ចូលចិត្តជ្រោងសក់របស់នាង មិនថាលេងសក់ ឬច្បូតសក ់នៅពេលដែលមានវត្តមានរបស់អ្នក។ នេះប្រហែលជាសញ្ញាដ៏ធំមួយក្នុងការបញ្ជាក់ថានាងពេញចិត្តអ្នក ពីព្រោះវាជាការធ្វើដោយមិនដឹងខ្លួន។ នាងកំពុងចាប់អារម្មណ៍អ្នក ហើយក៏ចង់អោយអ្នកឃើញពីភាពស្រស់ស្អាតរបស់នាងដែរ។ ចំនុចមួយនេះពិតជាសំខាន់ ប្រសិនបើអ្នកមានចម្ងល់ ថាតើនាងពេញចិត្តអ្នកឬទេ។១១. នាងប៉ះ ឬខាំមាត់របស់នាង
នេះគឺជាការផ្តល់អោយ។ បបូរមាត់គឺប្រើសម្រាប់ថើប ដូច្នេះមនុស្សស្រីដែលពេញចិត្តអ្នក ប៉ះបបូរមាត់របស់នាង ដើម្បីអោយអ្នកគិតពីការថើបនាង។ សញ្ញាដែលអាចបញ្ជាក់មានដូចជា ការប៉ះបបូរមាត់របស់នាងដោយលាបនូវក្រែមរលោង បឺតបំពង់បឺតហើយសម្លឹងមើលអ្នក ឬខាំមាត់របស់នាងជាដើម។១២. នាងសើចនូវរឿងកំប្លែងដ៏សោះកក្រោះរបស់អ្នក
រឿងកំប្លែងមួយចំនួនដែលអ្នកនិយាយមិនប្រាកដថា គួរអោយចង់សើចគ្រប់ពេលនោះទេ ប៉ុន្តែមនុស្សស្រីពិសេសរបស់អ្នកតែងតែសើចគ្រប់ពេលមែនទេ? ស្តាប់ទៅហាក់បីដូចជានាងពេញចិត្តអ្នក ហើយចង់លើកទឹកចិត្តនូវការខិតខំប្រឹងនិយាយបែបកំប្លែងរបស់អ្នកហើយ។សូមចុចទីនេះដើម្បីមើលប្រភពដើម
No comments:
Post a Comment