អត្ថបទថ្មីៗ
recent

មូលហេតុទាំងបួនយ៉ាងដែលអ្នកមិនគួររំលងអាហារពេលព្រឹក

មូលហេតុទាំងបួនយ៉ាងដែលអ្នកមិនគួររំលងអាហារពេលព្រឹក



តើអ្នកមានភាពធុញទ្រាន់ក្នុងការស្តាប់ថាតើអាហារពេលព្រឹកមានសារសំខាន់ជាងអាហារផ្សេងទៀត មែនទេ? ការផ្តល់ដំបូន្មានមួយនេះនឹងបន្ត រហូតដល់យើងទាំងអស់ចាប់ផ្តើមញ៉ាំអាហារពេលព្រឹក។

យោងតាមការសិក្សាកាលពីឆ្នាំ ២០១១ ដោយក្រុម NDD ជាអ្នកស្រាវជ្រាវទីផ្សារ បានរកឃើញថាប្រហែលជា១៨%នៃមនុស្សប្រុស និង១៣%នៃមនុស្សស្រី ដែលមានអាយុចន្លោះពី ៣៥ទៅ៥៤ឆ្នាំ ចូលចិត្តរំលងអាហារពេលព្រឹក។ 

ប៉ុន្តែភស្តុតាងមួយចំនួនបង្ហាញអោយឃើញថា ការណែនាំមិនអោយមានការរំលងអាហារពេលព្រឹកគឺមានច្រើនលើសលប់។ ជាការពិតណាស់ ខ្ញុំមិនដែលឃើញការសិក្សាណាដែលណែនាំផ្ទុយពីនេះនោះទេ។

ដូច្នេះសូមមើលនូវលទ្ធផលនៃការស្រាវជ្រាវដែលបង្ហាញពីអត្ថប្រយោជន៍នៃការញ៉ាំអាហារពេលព្រឹក៖

ការពារជំងឺទឹកនោមផ្អែម៖ ផ្អែកទៅតាមការសិក្សាមួយដែលបោះផ្សាយនៅក្នុងទិនានុប្បវត្តិអាមេរិកបានរកឃើញថា ការរំលងអាហារពេលព្រឹកអាចនឹងបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដល់ស្ត្រី។ ស្រ្តីដែលញ៉ាំអាហារពេលព្រឹកជាមធ្យម ពី០ទៅ៦ដងក្នុងមួយសប្តាហ៍ ងាយនឹងទទួលរងនូវការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ជាជាងស្រ្តីដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។ 

ការពារជំងឺបេះដូង៖ យោងតាមការសិក្សាកាលពីខែកក្កដានៅក្នុង The Journal Circulation បានបង្ហាញថា ការញ៉ាំអាហារពេលព្រឹកជាប្រចាំអាចកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺបេះដូង ចំពោះបុរសដែលមានអាយុចន្លោះ ពី៤៥ ទៅ៨២ឆ្នាំ។ ការសិក្សាក៏បានរកឃើញផងដែរថា ការរំលងអាហារពេលព្រឹក អាចបណ្តាលអោយមានជំងឺសម្ពាធឈាមឡើងខ្ពស់ ភាពស៊ាំនឹងកោសិការដែលគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយនឹងការកើនឡើងនូវជាតិស្ករក្នុងឈាម។

បង្កើនការចងចាំ៖ ទិនានុប្បវត្តិកាលពីឆ្នាំ២០១៥ របស់សមាគមស្រាវជ្រាវលើរបបអាហារអាមេរិក ដែលពិនិត្យលើការសិក្សាពាក់ព័ន្ធនឹងអាហារពេលព្រឹកទាំង៤៧ករណី បានរកឃើញថា ​ការញ៉ាំអាហារពេលព្រឹក នឹងជួយទៅបង្កើនមុខងារនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ និងកម្រិតនៃភាពវៃឆ្លាតរបស់មនុស្ស។ យើងអាចនិយាយម្យ៉ាងទៀតថា ការញ៉ាំអាហារពលព្រឹកគឺជាការធ្វើដំណើរឆ្ពោះទៅមុខដ៍ឆ្លាតវៃ!

ជួយសម្រកទម្ងន់៖ តាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ​ បានអះអាងថា អ្នកដែលញ៉ាំអាហារពេលព្រឹកជាអាហារចម្បង នឹងស្រកទម្ងន់ជាមធ្យម ១៧.៨ផោន ក្នុងរយៈពេលបីខែ។ 

សូមចុចទីនេះដើម្បីចូលមើលប្រភពដើមជាភាសាអង់គ្លេស


Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.