វិធីសាស្ត្រក្នុងការចិញ្ចឹមកូនអោយឆ្លាត៖ រឿងសម្ងាត់ដែលឪពុកម្តាយមិនគួររំលង
ឪពុកម្តាយគ្រប់រូបតែងតែចង់អោយកូនល្អ ពោលគឺចង់អោយគេក្លាយជាបុគ្គលអស្ចារ្យ និងអាចដឹកនាំជីវិតខ្លួនឯងប្រកបដោយភាពសប្យាយរីករាយ និងមានសុខមាលភាព។ភាពឆ្លាតវៃនៅក្នុងខ្លួនរបស់ក្មេងមានសារប្រយោជន៍របស់វា ប៉ុន្តែមានកូនម្នាក់ដែលឆ្លាតមិនសំដៅទៅលើតែចំណាត់ថ្នាក់ល្អដែលកូនទទួលបាននូវសាលានោះទេ។
ទង្វើរបស់ឪពុកម្តាយដែលប្រព្រឹត្តទៅកូន ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវឌ្ឍន៍និងភាពឆ្លាតវៃរបស់កូន។ ការផ្តល់នូវ "ជីវិតដ៏ឆ្លាតវៃ" និងការរៀបចំអោយពួកគេដើរលើវិថីទៅកាន់ពិភពដ៍ឯករាជ្យគឺជាភាពជោគជ័យដ៏អស្ចារ្យបំផុតក្នុងនាមជាឪពុកម្តាយរបស់គេ។
គន្លឹះជារួមរបស់ឪពុកម្តាយគឺត្រូវផ្តោតទៅលើការប្រព្រឹត្តជាជាងទៅលើភាពឆ្លាតវៃ និងទេព្យកោសល្យដែលកូនមាន។ អាចនិយាយម្យ៉ាងទៀតថា គ្រប់យ៉ាងគឺប្រៀបដូចជាការធ្វើដំណើរ និងការគិតពីភាពជោគជ័យដែលត្រូវការនូវការបណ្តុះបណ្តាលបន្ថែម ជាជាងការសរសើរកូនតែពេលណាដែលគេបានធ្វើអ្វីមួយសម្រេច។ទាំងនេះនឹងជុំរុញឲ្យផ្នត់គំនិតមានភាពរីកចំរើន ជាជាងធ្វើអោយផ្នត់គំនិតស្ពឹកស្រពន់ ហើយវាថែមទាំងជួយកូនអ្នកឲ្យយល់ពីសារសំខាន់នៃការខិតខំប្រឹងប្រែងជាជាងទៅលើតែលទ្ធផលដែលទទួលបានចុងក្រោយ។
ខាងក្រោមនេះគឺជាមធ្យោបាយដែលជួយអោយអ្នកចិញ្ចឹមកូនអោយមានភាពឆ្លាតវៃ៖
ទង្វើរបស់ឪពុកម្តាយដែលប្រព្រឹត្តទៅកូន ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវឌ្ឍន៍និងភាពឆ្លាតវៃរបស់កូន។ ការផ្តល់នូវ "ជីវិតដ៏ឆ្លាតវៃ" និងការរៀបចំអោយពួកគេដើរលើវិថីទៅកាន់ពិភពដ៍ឯករាជ្យគឺជាភាពជោគជ័យដ៏អស្ចារ្យបំផុតក្នុងនាមជាឪពុកម្តាយរបស់គេ។
គន្លឹះជារួមរបស់ឪពុកម្តាយគឺត្រូវផ្តោតទៅលើការប្រព្រឹត្តជាជាងទៅលើភាពឆ្លាតវៃ និងទេព្យកោសល្យដែលកូនមាន។ អាចនិយាយម្យ៉ាងទៀតថា គ្រប់យ៉ាងគឺប្រៀបដូចជាការធ្វើដំណើរ និងការគិតពីភាពជោគជ័យដែលត្រូវការនូវការបណ្តុះបណ្តាលបន្ថែម ជាជាងការសរសើរកូនតែពេលណាដែលគេបានធ្វើអ្វីមួយសម្រេច។ទាំងនេះនឹងជុំរុញឲ្យផ្នត់គំនិតមានភាពរីកចំរើន ជាជាងធ្វើអោយផ្នត់គំនិតស្ពឹកស្រពន់ ហើយវាថែមទាំងជួយកូនអ្នកឲ្យយល់ពីសារសំខាន់នៃការខិតខំប្រឹងប្រែងជាជាងទៅលើតែលទ្ធផលដែលទទួលបានចុងក្រោយ។
ខាងក្រោមនេះគឺជាមធ្យោបាយដែលជួយអោយអ្នកចិញ្ចឹមកូនអោយមានភាពឆ្លាតវៃ៖
១. វិធីសាស្ត្រក្នុងការឆ្លើយតបជាមួយនឹងកូនរបស់អ្នក
មធ្យោបាយដែលអ្នកប្រើក្នុងការឆ្លើយតបទៅកូនរបស់អ្នកនៅក្នុងស្ថានភាពផ្សេងៗមានផលប៉ះពាល់ធំធេងណាស់ទៅលើការចាប់យកនូវបទពិសោធន៍របស់ពួកគេ។ឧទាហរណ៍ ប្រសិនបើអ្នកបញ្ចេញសកម្មភាពព្រងើយកន្តើយ ឬតឹងរ៉ឹងវានឹងបំបាក់ទឹកចិត្តកូនរបស់អ្នកក្នុងការចង់សាកល្បងទៅលើរបស់ថ្មី ហើយថែមទាំងបណ្តាលអោយពួកគេរៀនក្នុងការប្រុងប្រយ័ត្នគ្រប់ពេល ហើយជាលទ្ធផលវានឹងទៅកម្រិតនូវបទពិសោធន៍ជីវិតរបស់ពួកគេ។ ផ្ទុយទៅវិញ អ្នកគួរតែជុំរុញកូនរបស់អ្នក ដោយសួរសំណួរបើកទៅពួកគេ ទុកពេលអោយពួកគេបានពិចារណាទៅលើសកម្មភាព និងចំណេះដឹងផ្សេងៗដែលនៅជុំវិញ ប្រសិនបើកូនអ្នកបញ្ចេញអាកប្បកិរិយាមិនល្អ ព្យាយាមផ្លាស់ប្តូរទស្សនៈរបស់ពួកគេនៅក្នុងស្ថានភាពនោះ ដោយអោយពួកគេរៀនគិតពីផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេទៅលើអ្នក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត។
ក្មេងដែលឆ្លាត គឺជាក្មេងដែលទទួលបាននូវឱកាសក្នុងការគិតពីទស្សនៈដទៃទៀត ហើយអាចអភិវឌ្ឍការយល់ដឹងរបស់ពួកគេ។
២. ចិញ្ចឹមក្មេងឆ្លាតដោយកម្រិតនូវបទបញ្ជាមួយចំនួន
គិតពីបទបញ្ជាដែលអ្នកបានបង្កើត ហើយពិចារណាថាតើបទបញ្ជាទាំងនោះពិតជាភាពចាំបាច់ដែរឬេទេ។ ការស្រាវជ្រាវបានបង្ហាញថាបទបញ្ជារបស់គ្រួសារមួយចំនួនធ្វើអោយប៉ះពាល់ទៅលើគំនិតច្នៃប្រឌិតរបស់ក្មេង ហើយគ្រួសារដែលមានបទបញ្ជាជាមធ្យមចំនួន៦នឹងមានកូនដែលមានចំណាត់ថ្នាក់មធ្យមនៅសាលា។
ការសិក្សាបន្ថែមបានរកឃើញថា ស្ថាបត្យករដ៏ល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិកគឺទទួលបានការជុំរុញលើកទឹកចិត្តពីឪពុកម្តាយក្នុងការបង្កើតបទបញ្ជាសម្រាប់ខ្លួនគេដោយគ្មានការចាប់បង្ខំអោយអនុវត្តបទបញ្ជារបស់គ្រួសារនោះទេ។ទស្សនៈនេះចង់បញ្ជាក់ថា ក្មេងនោះអាចអភិវឌ្ឍការគិតពីភាពខុស និងត្រូវពីប្រភពដទៃផ្សេងទៀតក្រៅពីឪពុកម្តាយរបស់គេ។ទាំងនេះនឹងធ្វើអោយពួកគេអភិវឌ្ឍនូវបុគ្គលិកលក្ខណៈដែលពោរពេញដោយភាពច្នៃប្រឌិត និងភាពឆ្លាតវៃកាន់តែប្រសើរឡើង។ អ្នកនិពន្ធបានផ្តល់និយមន័យភាពច្នៃប្រឌិតថា៖
វាក៏ជារឿងល្អដែរ ដែលអ្នកអោយកូនរបស់អ្នកបានស្តាប់អ្នកនិយាយពីលទ្ធផលដែលអ្នកបានធ្វើយ៉ាងជោគជ័យដោយសារការខិតខំប្រឹងប្រែង។ដូចបានលើកឡើងពីខាងដើម ការផ្តោតទៅលើការជោគជ័យដែលបានមកពីភាពឆ្លាតវៃ ទាំងរបស់ពួកគេផ្ទាល់ និងរបស់អ្នក នឹងផ្តល់នូវសញ្ញាដ៏ច្បាស់ដែលនឹងទៅបង្កើតផ្នត់គំនិតដ៏ចង្អៀត ហើយផ្នត់គំនិតដ៏ចង្អៀតនេះ នឹងនាំពួកគេអោយក្លាយទៅជាមនុស្សដែលងាយខ្លាច និងឆាប់គិតពីរឿងមិនល្អ នាពេលខាងមុខដ៏យូរអង្វែង។ ជំនួសមកវិញ នៅពេលដែលអ្នកនិយាយ អ្នកគួរតែផ្តល់តម្លៃទៅលើការខិតខំប្រឹងប្រែងរបស់គេជាជាងទៅលើលទ្ធផលចុងក្រោយដែលគេទទួលបាន។
ការបង្រៀនក្មេងដែលបរាជ័យ មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែវាជាការផ្តល់នូវជំនាញនៅក្នុងជីវិតដ៏ល្អមួយដែលអាចធ្វើអោយពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងយល់ដឹងពីរបត់ចុះឡើងនៃដំណើរជីវិត។ នៅទីបញ្ចប់ កូនរបស់អ្នកត្រូវការអារម្មណ៍មួយក្នុងការយល់ពីបញ្ហាទាំងនេះ ហើយប្រសិនបើអ្នកឃាត់ពួកគេមិនអោយយល់ដឹងពីវា អ្នកនឹងធ្វើអោយថមថយនូវសមត្ថភាពរបស់ពួកគេ ក្នុងការទទួលយក និងស្វែងយល់ពីពិភពលោកខាងក្រៅ។
តន្ត្រីអាចបណ្តាលអោយមានឥទ្ធិពលយ៉ាងអស្ចារ្យបំផុតទៅលើខួរក្បាលរបស់កូនអ្នក។ ការសិក្សាជាច្រើនបានបង្ហាញថា ការដែលអោយកូនអ្នកស្តាប់តន្ត្រី មិនត្រឹមតែអាចបង្កើនចំណាប់អារម្មណ៍ ការលើកទឹកចិត្ត ការរៀនសូត្រ និងជំនាញក្នុងការចងចាំរបស់ពួកគេប៉ុណ្ណោះទេ តែវាថែមទាំងអាចកាត់បន្ថយអារម្មណ៍ស្មុគស្មាញរបស់ពួកគេបានទៀតផង។ ភាពស្មុគស្មាញអាចធ្វើអោយមានផលប៉ះពាល់អាក្រក់ទៅលើការធ្វើប្រតិបត្តិការនៃខួរក្បាលដ៏ក្មេងខ្ចីរបស់ពួកគេ ពោលគឺវាមិនមែនជាអ្វីដែលក្មេងចង់បាននូវដំណាក់កាលនេះទេ។ ការរៀនប្រើឧបករណ៍តន្ត្រីមួយចំនួន គឺជារឿងមួយដ៏ល្អបំផុត ព្រោះវាកំណត់នូវផ្នែកមួយនៃការគិតរបស់ខួរក្បាល និងផ្នែកនៃការពិចារណាលើហេតុផលរបស់ក្មេង ដូច្នេះការចិញ្ចឹមក្មេងអោយឆ្លាតតាមមធ្យោបាយដ៏ច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយ នឹងធ្វើអោយកូនរបស់អ្នក មានជីវិតដ៍វាងវៃមួយជាមិនខាន។
សូមចុចនៅទីនេះដើម្បីទៅអានប្រភពដើមជាភាសាអង់គ្លេស
បុគ្គលិកលក្ខណៈបុគ្គលដែលពោរពេញដោយគំនិតច្នៃប្រឌិតមានដូចជា ភាពឆ្លាតវៃដែលគ្មានដែនកំណត់ ការបើកចំហរចិត្តទទួលយកបទពិសោធន៍ថ្មីៗ មានសន្តានចិត្តល្អ មានឯករាជ្យភាពនៅក្នុងការបញ្ចេញគំនិត និងការបញ្ចេញសកម្មភាព និងក្នុងការហ៊ានទទួលយកនូវឧបសគ្គ និងដំណោះស្រាយថ្មី ចង់ដឹងចង់លឺ មានជំនឿជាក់លើខ្លួនឯង មានការតាំងចិត្តខ្ពស់ ចេះរិះគន់ខ្លួនឯង អាចផ្តល់នូវអ្វីដែលខ្លួនឯងត្រូវការ មានគំនិតផ្តួចផ្តើម និងចេះយោគយល់ ឆាប់យល់ពីអ្នកដទៃ ពូកែស្រមើលស្រមៃ មានមហិច្ឆិតា និងចេះគ្រប់គ្រងវា ទទួលស្គាល់ខ្លួនឯង ចេះគ្រប់គ្រងខ្លួនឯង មានទំនុកចិត្តលើខ្លួនឯង ទទួលស្គាល់នូវអ្វីដែលកើតឡើងខុសពីធម្មតាទៅតាមបុគ្គលិកលក្ខណៈរបស់ពួកគេ។ការបង្ខំអោយកូនអនុវត្តបទបញ្ជាពេក វានឹងកម្រិតនូវសមត្ថភាពក្នុងការច្នៃប្រឌិត និងការលូតលាស់នៃភាពវៃឆ្លាតរបស់ពួកគេ។ ត្រូវធ្វើអោយប្រាកដថា មានបទបញ្ជាតិចតួចបំផុតដែលអ្នកបានដាក់អោយកូនរបស់អ្នកអនុវត្ត ព្រោះវាអាចផ្តល់ពេលវេលាដល់កូនរបស់អ្នកគ្រប់គ្រាន់ក្នុងការបើកចំហរចិត្ត ធ្វើសកម្មភាពដោយឯករាជ្យ ហើយថែមទាំងអាចបញ្ឈប់ពួកគេពីអារម្មណ៍ដែលខ្លាចខុស និងអារម្មណ៍ដែលមានគេតាមកែតម្រូវគ្រប់ពេល។ ជាការពិតណាស់ ក្មេងពិតជាត្រូវការបទបញ្ជាចាំបាច់មួយចំនួន ប៉ុន្តែការកម្រិតបទបញ្ជាទាំងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់ក្មេងយូរអង្វែង។
៣. អោយកូនមានអារម្មណ៍ថាអផ្សុកខ្លះក៏ល្អដែរ
ភាពអផ្សុក តែងតែត្រូវបានគេគិតថាគឺជារឿងមិនល្អ តែពេលនេះ អ្នកអាចជុំរុញទឹកចិត្តកូនរបស់អ្នកអោយមានគំនិតច្នៃប្រឌិតនៅពេលណាដែលមានឱកាស។ និយាយទៅភាពអផ្សុកមិនមែនសុទ្ធតែមិនល្អនោះទេ វាពិតជាអាចជួយជុំរុញអោយកូនរបស់អ្នកអភិវឌ្ឍសមត្ថភាពក្នុងការគិតរបស់គេ។ ការបញ្ចេញនូវអាកប្បកិរិយាស្ងប់ស្ងាត់ វាកំពុងតែបញ្ជាក់ពីរឿងអ្វីម្យ៉ាង ហើយវាថែមទាំងផ្តល់ឱកាសអោយយើងបានគិត និងបង្កើតនូវអ្វីដែលថ្មី។ កុំគិតថា អ្នកត្រូវតែស្វែងរកអ្វីបន្ថែមទៀតអោយកូនរបស់អ្នកធ្វើពេលដែលអ្នកគិតថាអ្នកមិនទាន់ធ្វើបានគ្រប់គ្រាន់ដើម្បីអភិវឌ្ឍការសិក្សារបស់គេ។ ភាពអផ្សុក គឺជាពេលវេលាមួយដែលខួរក្បាលរបស់គេចាប់ផ្តើមវិវឌ្ឍ និងឈានទៅរកភាពច្នៃប្រឌិត។៤. ធ្វើអោយកូនរបស់អ្នកបានឃើញពីការធ្វើរឿងដ៏ឆ្លាតវៃមួយចំនួនរបស់អ្នក
ក្មេងនឹងចងចាំនូវគ្រប់រឿងទាំងអស់ដែលបានកើតឡើង ជាពិសេសគឺសកម្មភាពរបស់អ្នក។ ការរៀនមើលពីអាកប្បកិរិយារបស់មនុស្សពេញវ័យគឺជាមធ្យោបាយជាចម្បងដែលក្មេងនឹងចងចាំទុកជាទម្លាប់ និងទុកជាមេរៀនក្នុងការមើលពិភពលោកខាងក្រៅនាពេលខាងមុខ។ ប្រសិនបើកូនរបស់អ្នកឃើញអ្នកឧស្សាហ៍អាន សរសេរ ឬធ្វើរឿងណាមួយដែលពោរពេញដោយភាពច្នៃប្រឌិត វានឹងធ្វើអោយពួកគេចាប់ផ្តើមធ្វើតាមអ្នក ហើយនឹងក្លាយជាក្មេងដែលកាន់តែឆ្លាតទៅៗ។វាក៏ជារឿងល្អដែរ ដែលអ្នកអោយកូនរបស់អ្នកបានស្តាប់អ្នកនិយាយពីលទ្ធផលដែលអ្នកបានធ្វើយ៉ាងជោគជ័យដោយសារការខិតខំប្រឹងប្រែង។ដូចបានលើកឡើងពីខាងដើម ការផ្តោតទៅលើការជោគជ័យដែលបានមកពីភាពឆ្លាតវៃ ទាំងរបស់ពួកគេផ្ទាល់ និងរបស់អ្នក នឹងផ្តល់នូវសញ្ញាដ៏ច្បាស់ដែលនឹងទៅបង្កើតផ្នត់គំនិតដ៏ចង្អៀត ហើយផ្នត់គំនិតដ៏ចង្អៀតនេះ នឹងនាំពួកគេអោយក្លាយទៅជាមនុស្សដែលងាយខ្លាច និងឆាប់គិតពីរឿងមិនល្អ នាពេលខាងមុខដ៏យូរអង្វែង។ ជំនួសមកវិញ នៅពេលដែលអ្នកនិយាយ អ្នកគួរតែផ្តល់តម្លៃទៅលើការខិតខំប្រឹងប្រែងរបស់គេជាជាងទៅលើលទ្ធផលចុងក្រោយដែលគេទទួលបាន។
៥. លើកទឹកចិត្តកូនរបស់អ្នកអោយហ៊ានក្នុងការទទួលយកហានិភ័យ និងភាពបរាជ័យ
ទោះបីជាយើងមាននិន្នាការពីធម្មជាតិក្នុងការការពារកូនរបស់យើងមិនអោយមានអារម្មណ៍មិនសប្បាយចិត្ត ប៉ុន្តែការដែលបណ្តោយអោយកូនរបស់អ្នកហ៊ានទទួលយកហានិភ័យ និងភាពបរាជ័យ នឹងបង្រៀនពូកគេពីមូលដ្ឋាននៃជីវិត។ ការដែលមិនដែលទទួលនូវភាពបរាជ័យតាំងពីក្មេង វានឹងធ្វើអោយក្មេងមានការអភិវឌ្ឍទាបទៅលើការមានទំនុកចិត្តលើខ្លួនឯង ហើយថែមទាំងបង្អាក់ទឹកចិត្តពួកគេពីការបង្កើត ឬរៀននូវអ្វីដែលថ្មីពីជីវិតរបស់គេទៀតផង។ ភាពភ័យខ្លាចគឺជាអារម្មណ៍ដ៏សំខាន់បំផុតក្នុងជីវិតរបស់យើងដែលអាចបញ្ឈប់យើងពីការធ្វើអ្វីមួយអោយប្រសើរឡើង។ ប្រសិនបើយើងលើកទឹកចិត្តកូនរបស់យើងអោយទទួលយកនូវបទពិសោធន៍ពីភាពបរាជ័យនៅពេលគេនៅតូច ភាពភ័យខ្លាចដែលមាននៅក្នុងខ្លួនពួកគេនឹងថយចុះ។ការបង្រៀនក្មេងដែលបរាជ័យ មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែវាជាការផ្តល់នូវជំនាញនៅក្នុងជីវិតដ៏ល្អមួយដែលអាចធ្វើអោយពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងយល់ដឹងពីរបត់ចុះឡើងនៃដំណើរជីវិត។ នៅទីបញ្ចប់ កូនរបស់អ្នកត្រូវការអារម្មណ៍មួយក្នុងការយល់ពីបញ្ហាទាំងនេះ ហើយប្រសិនបើអ្នកឃាត់ពួកគេមិនអោយយល់ដឹងពីវា អ្នកនឹងធ្វើអោយថមថយនូវសមត្ថភាពរបស់ពួកគេ ក្នុងការទទួលយក និងស្វែងយល់ពីពិភពលោកខាងក្រៅ។
៦. ធ្វើអោយការអាន និងតន្រ្តីក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃរបស់កូនអ្នក
ការអានអាចជារបស់ជាក់ស្តែងមួយក្នុងការអភិវឌ្ឍភាពវៃឆ្លាតរបស់កូនអ្នក វាមិនត្រឹមតែជួយពួកគេក្នុងការអភិវឌ្ឍការអាននោះទេ តែវាថែមទាំងអភិវឌ្ឍផ្នែកស្មារតីរបស់កូនអ្នកបានទៀតផង។ វាធ្វើអោយខួរក្បាលកូនរបស់អ្នកមានដំណើរការទៅមុខ បង្កើតអោយមានទស្សនៈវិស័យបន្ថែម និងបន្ថែមពន្លឺទៅលើការស្រមើលស្រមៃ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់គ្រប់ជ្រុងនៃជីវិតរបស់គេ។ ការចង់ចេះចង់ដឹងនឹងអភិវឌ្ឍពួកគេបានយ៉ាងឆាប់រហ័ស ប្រសិនបើមានការបង្ហាញពីប្រធានបទ និងគំនិតផ្សេងៗ ហើយវានឹងភ្ជាប់ទំនាក់ទំនងរបស់គេទៅនឹងពិភពលោកខាងក្រៅ។តន្ត្រីអាចបណ្តាលអោយមានឥទ្ធិពលយ៉ាងអស្ចារ្យបំផុតទៅលើខួរក្បាលរបស់កូនអ្នក។ ការសិក្សាជាច្រើនបានបង្ហាញថា ការដែលអោយកូនអ្នកស្តាប់តន្ត្រី មិនត្រឹមតែអាចបង្កើនចំណាប់អារម្មណ៍ ការលើកទឹកចិត្ត ការរៀនសូត្រ និងជំនាញក្នុងការចងចាំរបស់ពួកគេប៉ុណ្ណោះទេ តែវាថែមទាំងអាចកាត់បន្ថយអារម្មណ៍ស្មុគស្មាញរបស់ពួកគេបានទៀតផង។ ភាពស្មុគស្មាញអាចធ្វើអោយមានផលប៉ះពាល់អាក្រក់ទៅលើការធ្វើប្រតិបត្តិការនៃខួរក្បាលដ៏ក្មេងខ្ចីរបស់ពួកគេ ពោលគឺវាមិនមែនជាអ្វីដែលក្មេងចង់បាននូវដំណាក់កាលនេះទេ។ ការរៀនប្រើឧបករណ៍តន្ត្រីមួយចំនួន គឺជារឿងមួយដ៏ល្អបំផុត ព្រោះវាកំណត់នូវផ្នែកមួយនៃការគិតរបស់ខួរក្បាល និងផ្នែកនៃការពិចារណាលើហេតុផលរបស់ក្មេង ដូច្នេះការចិញ្ចឹមក្មេងអោយឆ្លាតតាមមធ្យោបាយដ៏ច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយ នឹងធ្វើអោយកូនរបស់អ្នក មានជីវិតដ៍វាងវៃមួយជាមិនខាន។
សូមចុចនៅទីនេះដើម្បីទៅអានប្រភពដើមជាភាសាអង់គ្លេស
No comments:
Post a Comment