គន្លឹះទាំង ៥ ដែលធ្វើអោយជីវិតរបស់អ្នកផ្លាស់ប្តូរ
ជួនកាល ជីវិតដែលពោរពេញដោយសន្តិភាព ភាពស្ងប់សុខ និងភាពសុខស្រួល នៅថ្ងៃណាមួយអាចមានរឿងដែលគួរអោយស្មុគស្មាញកើតឡើងក៏អាចថាបាន។ អ្នកប្រហែលជាមានអារម្មណ៍សោកសៅនៅពេលណាដែលអ្នកមិនអាចសម្រេចបាននូវអ្វីមួយដែលថ្មី។ អ្នកនឹងចាប់ផ្តើមមានការព្រួយបារម្ភទៅលើស្ថានភាពបច្ចុប្បន្នរបស់អ្នក ហើយក៏មានមន្ទិលទៅលើស្ថានភាពជុំវិញរបស់ខ្លួនផងដែរ។អ្នកខ្លះស៊ាំនឹងបរិយាកាសដដែលៗបែបនេះ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតដែលចង់បានអ្វីដែលថ្មី ឬក៏ការរីកចម្រើនសម្រាប់ខ្លួនគេ។ ការផ្លាស់ប្តូររបត់ជីវិត អាចផ្តល់អោយអ្នកនូវមេរៀនដ៏មានគុណតម្លៃដែលអាចបង្កើតអោយមានការគិតជាវិជ្ជមាន ហើយវាក៏នឹងធ្វើអោយអ្នកក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយសេចក្តីរីករាយផងដែរ។
ផ្នែកទៅលើអ្នកចិត្តវិទ្យានាពេលបច្ចុប្បន្ន វិធីតែមួយគត់ដែលអាចជួយអោយជីវិតរបស់អ្នកមានការផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាន គឺតាមរយៈការបង្កើតជម្រើស។ ជាការពិតណាស់ មានហានិភ័យជាច្រើនដែលអាចកើតឡើងនៅពេលដែលយើងធ្វើការសម្រេចចិត្ត ប៉ុន្តែអ្នកនឹងទទួលបានលទ្ធផលខ្លះៗនៅកំឡុងពេលនៃការធ្វើដំណើររបស់អ្នកជាមិនខាន។ នៅពេលខ្លះ លទ្ធផលវាអាចនឹងចេញមកខុសពីអ្វីដែលយើងបានគិតទុក។ ដូចអ្វីដែលបានលើកឡើងពីវិធីក្នុងការគ្រប់គ្រងភាពភ័យខ្លាច និងការធ្វើអោយជីវិតមានការផ្លាស់ប្តូរ នៅក្នុងអត្ថបទនេះ ការដែលស្វែងរកអ្វីដែលថ្មី គឺវាផ្តោតសំខាន់កាន់តែច្រើនទៅលើដំណើរការ និងលទ្ធផល។
ប្រសិនបើអ្នកមានភាពធុញទ្រាន់នឹងស្ថានភាពនាពេលបច្ចុប្បន្ន ហើយចង់ស្វែងរកវិធីសាស្ត្រវិជ្ជមានដើម្បីធ្វើអោយជីវិតកាន់តែប្រសើរឡើង សូមអ្នកអាននូវចំណុចទាំងប្រាំខាងក្រោមនេះ៖
១. បន្តការសិក្សារបស់អ្នក
ប្រសិនបើអ្នកស្រម៉ៃចង់បាននូវកម្រិតសិក្សាថ្មីមួយទៀត វាប្រហែលជាងាយស្រួលក្នុងការធ្វើជាជាងការស្រមើលស្រម៉ៃរបស់អ្នកទៅទៀត។ កម្មវិធីសិក្សាអនឡាញ ធ្វើអោយមានភាពងាយស្រួលក្នុងការរៀបចំការសិក្សាតាមកាលវិភាគដែលយើងចង់បាន។ និយោជកភាគច្រើននឹងផ្តល់ប្រាក់ខែដោយផ្អែកមួយផ្នែកទៅលើការសិក្សាដែលមានកម្រិតខ្ពស់ ប្រសិនបើវាចាំបាច់ចំពោះទំនួលខុសត្រូវរបស់ការងារ។ការសិក្សាអ្វីមួយដែលថ្មី អាចនឹងធ្វើអោយអ្នកមានឱកាសច្រើនក្នុងការផ្លាស់ប្តូរការងាររបស់អ្នក។ អ្នកនឹងមានឱកាសក្នុងការមានទំនាក់ទំនងជាមួយនឹងមិត្តភក្តិថ្មីដែលមានសក្តានុពល ហើយថែមទាំងអាចរៀននូវអ្វីថ្មីៗដែលអ្នកមិនធ្លាប់រំពឹងទុកពីមុនមកទៀតផង។ បែបនេះ វានឹងដឹកនាំអ្នកឆ្ពោះទៅរករបកគំហើញថ្មី ឬការសម្រេចចិត្តថ្មីសម្រាប់ជីវិតរបស់អ្នក ដែលអាចជួយក្នុងការអភិវឌ្ឍខ្លួនរបស់អ្នកទៀតផង។
២. ធ្វើតាមក្តីស្រមៃរបស់អ្នកសម្រាប់ថ្ងៃវិស្សមកាល
ការធ្វើដំណើរកំសាន្ត ជាការវិនិយោគដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក។ ការទទួលនូវបទពិសោធន៍នៃកន្លែងថ្មី វប្បធម៌ថ្មី និងមនុស្សថ្មី អាចធ្វើអោយអ្នកស្គាល់ពីខ្លួនអ្នកកាន់តែច្បាស់ ហើយថែមទាំងដឹងពីវិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃថែមទៀតផង។ ទាំងនេះនឹងធ្វើអោយអ្នកនឹកគុណដល់ទីលំនៅបច្ចុប្បន្នរបស់អ្នក ហើយនឹងទ្រព្យសម្បត្តិទាំងឡាយដែលអ្នកមានកន្លងមក។ការធ្វើដំណើរទៅទីកន្លែងក្នុងក្តីស្រមៃរបស់អ្នក មិនចាំបាច់ធ្វើអោយប៉ះពាល់ដល់ហិរញ្ញវត្ថុនៅធនាគាររបស់អ្នកនោះទេ។ អ្នកអាចស្នាក់នៅកន្លែងណាមួយដែលមិនគិតថ្លៃសេវាកម្ម ដូចជា Couchsurfing ។ មុនពេលដែលអ្នកកំណត់ពីទិសដៅរបស់អ្នក អ្នកគួរតែមើលពីលក្ខខណ្ឌផ្សេងៗដូចជា Groupon ដើម្បីទទួលបាននូវពិន្ទុសម្រាប់ការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន និងដំណើរកំសាន្តខ្លីៗ និងស្រាវជ្រាវពីសកម្មភាពផ្សេងៗដែលមិនគិតថ្លៃដែលមានដូចជា ការដើរកំសាន្តទៅកាន់តំបន់ធម្មជាតិ និងពិធីបុណ្យផ្សេងៗ។
៣. ហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច
យោងតាមការសិក្សាផ្នែកចិត្តសាស្ត្រនាពេលថ្មីៗនេះ ការឈានជើងចេញពីទីកន្លែងដែលមានសេចក្តីសុខរបស់អ្នក គឺជារឿងមួយដ៏សំខាន់ក្នុងការទទួលបាននូវការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរជីវិតរបស់អ្នក។ ការហ៊ានប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖- ទទួលអារម្មណ៍នៃភាពជោគជ័យ
- មានទឹកចិត្តក្នុងការដើរទៅរកគោលដៅថ្មី
- បង្កើននូវទំនុកចិត្តលើខ្លួនឯង
៤. ផ្លាស់ទៅទីក្រុងថ្មី
ទោះបីវាជាការផ្លាស់ប្តូរអាកាសធាតុ ចំនួនមនុស្ស ទេសភាព ឬក៏វប្បធម៌ក៏ដោយ ការចាកចេញពីផ្ទះរបស់អ្នកនឹងធ្វើអោយអាចកំចាត់ចោលនូវរឿងដដែលដែលអ្នកធ្លាប់ជួបប្រទះកន្លងមក។
ប្រសិនបើអ្នកមានការងារណាមូយដែលអ្នកអាចធ្វើពីចម្ងាយបាន ឬអាចធ្វើតាមអនឡាញបាន អ្នកអាចមានឱកាសច្រើនក្នុងការស្គាល់កន្លែងធ្វើការរបស់អ្នក ហើយអាចនឹងឈានទៅរកជំហានថ្មីៗណាមួយ។ ប្រទេសមួយចំនួនដូចជា ប្រទេសអូស្ត្រាលី មានកម្មវិធីផ្តល់ទិដ្ឋការសម្រាប់ការធ្វើការនៅថ្ងៃសម្រាកដ៏ច្រើនដែលស្វាគមន៍អ្នកចំណូលថ្មីរហូតដល់ទៅមួយឆ្នាំ។
ការដែលមាននិយោជកធ្វើការនៅក្នុងប្រទេសផ្សេងៗ នឹងធ្វើអោយក្រុមហ៊ុនអាចបន្ថែមទីតាំងថ្មីដែលមានសក្តានុពលទៅក្នុង "បញ្ជីការិយាល័យនៅលើពិភពលោក"។ ក្តីស្រមៃរបស់អ្នកដែលចង់ផ្លាស់ទៅកន្លែងថ្មីណាមួយ អាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះការងាររបស់អ្នក។ ដូច្នេះ សូមកុំមានការភ័យខ្លាចក្នុងការនិយាយជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នកនូវអ្វីដែលអ្នកគិត។
៥. ការស្ម័គ្រចិត្ត
មានរឿងដែលមានតម្លៃជាច្រើនដែលអ្នកអាចចំណាយពេលវេលារបស់អ្នកជាមួយ តាំងតែពីការធ្វើការនៅក្នុងជំរកសត្វព្រៃជាមួួយនឹងសត្វស្អាតៗ ដើម្បីកាត់បន្ថយកុំអោយក្មេងសម័យក្រោយក្លាយខ្លួនជាអ្នកធ្វើបាបសត្វព្រៃ។ ការសិក្សាមួយដែលបោះពុម្ពដោយសមាគមចិត្តសាស្ត្រអាមេរិកបានរកឃើញថាអ្នកដែលស្ម័គ្រចិត្តធ្វើការជាប្រចាំ មិនងាយនឹងទទួលរងនូវជំងឺសម្ពាធឈាមខ្ពស់ដូចអ្នកដែលមិនដែលធ្វើការស្ម័គ្រចិត្តនោះទេ។
ការស្ម័គ្រចិត្តមិនមែនត្រឹមតែជួយមនុស្សដែលអ្នកកំពុងតែធ្វើការជាមួយនោះទេ វាក៏ជួយអ្នកអោយផ្តោតអារម្មណ៍ទៅលើរឿងល្អៗ ដែលអាចជួយលុបបំបាត់នូវអារម្មណ៍ស្មុគស្មាញរបស់អ្នកផងដែរ។ ទាំងនេះនឹងធ្វើអោយអ្នកកាន់តែពេញចិត្តនូវអ្វីដែលអ្នកបានធ្វើសម្រាប់ជីវិតរបស់អ្នក ស្របពេលជាមួយនឹងការផ្តល់នូវការពេញចិត្តទៅលើអ្វីដេលអ្នកសម្រេចបានដែរ។
តើអ្នកត្រៀមខ្លួនក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកហើយឬនៅ? សមាគមចិត្តសាស្ត្ររបស់អាមេរិកបានផ្តល់យោបល់អោយអ្នករៀបចំគម្រោងក្នុងការផ្លាស់ប្តូរជីវិត និងការស្នើសុំអោយមានការជួយផ្គត់ផ្គង់ដើម្បីបង្កើននូវឱកាសក្នុងការសម្រេចបាននូវគោលបំណងរបស់អ្នក។ សូមប្រើវិធីសាស្រ្តទាំងនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរអ្វីមួយនៅក្នុងជីវិតរបស់អ្នក ឬក៏ក្នុងការរៀបចំគោលដៅដើម្បីអភិវឌ្ឍខ្លួនរបស់អ្នក។ គ្រប់គ្រងនូវភាពមិនច្បាស់លាស់ដែលអ្នកមាន ហើយត្រូវមានទំនុកចិត្តលើខ្លួនឯង នោះអ្នកនឹងអាចដោះស្រាយរឿងគ្រប់យ៉ាងដែលអ្នកកំពុងជួបប្រទះជាមិនខាន។
No comments:
Post a Comment