វិធីសាស្ត្រដើម្បីក្លាយខ្លួនជាមេដឹកនាំល្អនៅកន្លែងការងារ
ក. ត្រូវធ្វើជាគំរូល្អ
ដើម្បីទទួលបាននូវការគោរពវាជាការចាំបាច់ណាស់ដែលអ្នកត្រូវស្គាល់ពីខ្លួនអ្នកអោយច្បាស់ជាមុនសិិន។មនុស្សទាំងឡាយនឹងគោរពអ្នកប្រសិនបើអ្នកមានចំណេះដឹងច្បាស់លាស់ទាក់ទងនឹងការងាររបស់អ្នក។
- ពិភាក្សាអំពីបទពិសោធន៍របស់អ្នក៖
ត្រូវធ្វើអោយបុគ្គលិករបស់អ្នកដឹងថាអ្នកមានបទពិសោធន៍ប៉ុណ្ណាហើយបានទទួលជោគជ័យអ្វីខ្លះ ទាក់ទងនឹងការងាររបស់អ្នក ដោយមិនចាំបាច់អួតប្រាប់គេ។ វាមិនគ្រាន់តែជួយអោយពួកគេយល់ កាន់តែច្បាស់ហេតុអ្វីបានជាអ្នកក្លាយជាមេដឹកនាំរបស់គេទេតែវាថែមទាំងធ្វើអោយពួកគេមាន អារម្មណ៍សប្បាយរីករាយដែលបានក្លាយជាចំណែកមួយក្នុងក្រុមការងាររបស់អ្នក ហើយពួកគេនឹង សរសើរអ្នកថែមទៀតផង។
- ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ៖
ទោះបីជាអ្នកគឺជាមេរបស់គេ តែអ្នកត្រូវតែមានភាពស្និតស្នាលជាមួយបុគ្គលិករបស់អ្នក។ អ្នកត្រូវតែ មានវិជ្ជាជីវៈជាមូលដ្ឋានដែលមានលក្ខណៈស្តង់ដារមួយចំនួនដូចជា៖ ត្រូវស្លៀកសំលៀកបំពាក់អោយ បានស្អាតបាត ទៅធ្វើការ និងចូលរួមប្រជុំអោយបានទាន់ពេលវេលា និងត្រូវទំនាក់ទំនងជាមួយ មនុស្សជុំវិញប្រកបដោយវិជ្ជាជីវៈ។
ខ. ត្រូវមានគោលការណ៍ និងការរំពឹងទុកអោយច្បាស់លាស់
មិនថាលោកអ្នកជាប្រធាននាយកប្រតិបត្តិ ឬជាអ្នកគ្រប់គ្រងផ្នែកណាមួយនោះទេ វាសំខាន់ណាស់ដែលអ្នកត្រូវបញ្ជាក់ពីការរំពឹងទុករបស់អ្នកអោយបានច្បាស់តាំងពីដំបូង។
- មានសៀវភៅគោលការណ៍ ឬក្រមសីលធម៌ដែលអ្នកអាចបង្ហាញបុគ្គលិករបស់អ្នកអោយធ្វើតាម។
- ប្រសិនបើអ្នកធ្វើការនៅលើគម្រោងណាមួយ គោលដៅ និងការរំពឹងទុករបស់អ្នកត្រូវតែបញ្ជាក់អោយបានច្បាស់តាំងពីដំបូង។ ពេលនោះ បុគ្គលិករបស់អ្នកនឹងមានទំនុកចិត្ត ហើយមិនច្របូកច្របល់។ វាកាន់តែល្អប្រសិនបើអ្នកសរសេររាល់គោលដៅរបស់អ្នកនៅលើក្រដាស។
- កុំផ្លាស់ប្តូរការណែនាំរបស់អ្នកនៅពេលដែលគម្រោងកំពុងដំណើរការ។ បើទោះបីជាការផ្លាស់ប្តូរនៅកន្លែងការងារវាជាការល្អ ប៉ុន្តែភាពច្បាស់លាស់ និងការធ្វើអោយស៊ីចង្វាក់គ្នារឹតតែសំខាន់ជាងនេះទៅទៀត។ ប្រសិនបើអ្នកផ្លាស់ប្តូរចិត្តរបស់អ្នកនៅពាក់កណ្តាលនៃការប្រជុំ បុគ្គលិករបស់អ្នកប្រហែលជាគិតថា អ្នកជាមនុស្សមិនល្អិតល្អន់ ហើយអាចនឹងមានអារម្មណ៍មិនល្អទៀតផង។
គ. ទុកកន្លែងខ្លះសម្រាប់គំនិតរបស់អ្នកដទៃ
ទោះបីជាអ្នកត្រូវតែធ្វើការអោយបានម៉ឺងម៉ាត់ តែអ្នកត្រូវទុកកន្លែងខ្លះសម្រាប់ពិចារណាពីគំនិតអ្នកដទៃ។ ធ្វើបែបនេះ អ្នកនឹងមិនក្លាយខ្លួនជាជនផ្តាច់ការ។ វាក៏អាចអោយអ្នកបានទទួលនូវចំណេះដឹង និងបទពិសោធន៍ខ្លះពីបុគ្គលិករបស់អ្នក ដែលអាចនាំទៅរកភាពជោគជ័យនៃអាជីវកម្មទាំងមូល។
- ស្នើសុំអោយមានការផ្តល់មតិត្រលប់មកវិញ៖ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវស្នើសុំនូវការបញ្ចេញមតិត្រលប់មកវិញ បន្ទាប់ពីអ្នកបានបង្ហាញពីផែនការ សេចក្តីណែនាំ ឬព្រឹត្តិការណ៍ណាមួយហើយ។ អ្នកគួរតែរកមធ្យោបាយណាមួយដែលមិនធ្វើអោយបុគ្គលិករបស់អ្នកភ័យខ្លាចនឹងផ្តល់យោបល់។ អ្នកអាចសួរតាមរយៈអ៊ីម៉ែល ឬផ្ញើការអង្កេតអនាមិកទៅពួកគេុំ
- សុំយោបល់ពីពួកគេដោយផ្ទាល់៖ នៅពេលបញ្ចប់ការប្រជុំ អ្នកគួរតែសួរថាតើមាននរណាគេមានសំណួរ ឬមតិអ្វីដែរឬទេ។ ទាំងនេះ វាអាចផ្តល់ពេលវេលាក្នុងការអោយបុគ្គលិកររបស់អ្នកមានពេលគិតពីអ្វីដែលពួកគេត្រូវធ្វើ។ អ្នកអាចស្នើសុំសុំយោបល់ពីពួកគេជាលក្ខណៈបុគ្គលដោយអញ្ជើញពួកគេមកជជែកគ្នាក្នុងបន្ទប់របស់អ្នក។ ប្រាប់ពួកគេថា យោបល់របស់ពួកគេពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើអោយការងារនេះបានសម្រេច។
ឃ. ផ្តល់រង្វាន់ដល់ពួកគេចំពោះការខិតខំប្រឹងប្រែង
ដើម្បីក្លាយជាអ្នកដឹកនាំល្អ អ្នកត្រូវរក្សាអោយបាននូវក្រមសីលធម៌ ហើយនឹងត្រូវចេះលើកទឹកចិត្តបុគ្គលិកអោយបានសមស្រប។ ហើយក៏លើកទឹកចិត្តដោយការពេញចិត្ត និងភាពរីករាយ។
- ជួបជុំញ៉ាំអាហារពេលល្ងាចប្រចាំខែ នៅពេលដែលគោលដៅបានសម្រេច។ ការធ្វើបែបនេះ មិនត្រឹមតែអាចញ៉ាំយ៉ាងឆ្ងាញ់ប៉ុណ្ណោះទេ តែថែមអាចទទួលបាននូវភាពសប្បាយរីករាយដោយកាន់តែមានភាពស្និតស្នាលជាមួយបុគ្គលិក និងអាចលើកទឹកចិត្តពួកគេបន្ថែមទៀតក្នុងការបំពេញការងារលើកក្រោយអោយបានទាន់ពេល និងជោគជ័យ។
- លើកសរសើរជាលក្ខណៈបុគ្គលដោយបើកចំហរ នាឱកាសណាមួយ។ ប្រសិនបើបុគ្គលិកណាម្នាក់បានបំពេញការងារណាមួយយ៉ាងជោគជ័យ វាមិនខុសទេដែលអ្នកប្រកាសពីឈ្មោះបុគ្គលិកម្នាក់នោះក្នុងការប្រជុំ ឬតាមរយៈអ៊ីម៉ែល។ ទោះបីជាការធ្វើបែបនេះធ្វើអោយពួកគាត់មានអារម្មណ៍ថាអៀន តែគរនឹងមើលឃើញថាអ្នកបានយកចិត្តទុកដាក់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
- លើកទឹកចិត្តពួកគេតាមរយៈការផ្តល់រង្វាន់។ រង្វាន់នេះ បើទោះបីវាជាឧបករណ៍អេឡិចត្រូនិច ឬសំបុត្រកុនជាគូរក៏ដោយ ក៏អាចលើកទឹកចិត្តបុគ្គលិករបស់អ្នកអោយខិតខំធ្វើការ ហើយថែមទាំងធ្វើអោយពួកគេគិតថា អ្នកជាអ្នកដឹកនាំដ៍ល្អទៀតផង។
ង. ត្រូវធ្វើអោយបុគ្គលិកចូលចិត្ត
ទោះបីជាវាសំខាន់ដែលត្រូវធ្វើអោយបុគ្គលិកគោរពអ្នកគ្រប់ពេលវេលា វានឹងមិនធ្វើអោយពួកគេឈឺចាប់ដែលគិតថា អ្នកគឺជាមនុស្សដែលមានតម្លៃបំផុតក្នុងការចំណាយពេលវេលាជាមួយ។ ទាំងនេះនឹងធ្វើអោយពួកគេរំភើបដែលបានធ្វើការជាមួយអ្នក និងមានអ្នកជាអ្នកដឹកនាំរបស់ពួកគេ! ខាងក្រោមនេះជាចំណុចដែលអ្នកអាចដឹងថា អ្នកមនុស្សដែលបុគ្គលិកចូលចិត្ត៖
- ទទួលស្គាល់នូវកំហុសរបស់អ្នក៖ អ្នកមិនមែនជាមនុស្សដែលល្អឥតខ្ចោះនោះទេ ហើយគួរតែឧស្សាហ៍បង្ហាញថាអ្នកជាមនុស្សដែលអាចគិតខុស ដើម្បីអោយពួកគេដឹងថាអ្នកក៏ជាមនុស្សម្នាក់ដូចពួកគេ ហើយវានឹងធ្វើអោយពួកគេចូលចិត្តអ្នកកាន់តែខ្លាំងឡើង។ ជាពិតណាស់ ដែលអ្នកមិនគួរបង្ហាញនូវរាល់កំហុសរបស់អ្នក ព្រោះអ្នកចង់បង្ហាញថាអ្នកជាមនុស្សដែលបានដឹងជាមុនហើយថាខ្លួនឯងបានធ្វើអ្វីខ្លះ។
- ចែករំលែកនូវរឿងផ្ទាល់ខ្លួនខ្លះរបស់អ្នកទៅពួកគេ៖ អ្នកមិនចាំបាច់ត្រូវតែធ្វើជាមិត្តភក្តិដ៏ល្អបំផុតជាមួយនឹងបុគ្គលិករបស់អ្នកនោះទេ តែអ្នកគួរនិយាយអំពីរឿងគ្រួសារ ឬជីរប្រវត្តិរបស់អ្នក ព្រោះវាអាចធ្វើអោយបុគ្គលិកហ៊ានបើកចំហរចំពោះអ្នក និងគិតថាអ្នកក៏ជាមនុស្សម្នាក់ដែរ។
- ត្រូវមានភាពស្របគ្នានូវរាល់ទង្វើរបស់អ្នក៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលរួសរាយនៅកំឡុងពេលប្រជុំ ប៉ុន្តែបែរជាធ្វើមុខមាំនៅពេលដែលដើរជួបបុគ្គលិក នោះបុគ្គលិករបស់អ្នកនឹងមានអារម្មណ៍ច្របូកច្របល់ ហើយអាចនឹងមិនចូលចិត្តអ្នកជាទីបំផុត។ ដូច្នេះវាសំខាន់ណាស់ ដែលអ្នកត្រូវបង្ហាញពីភាពរួសរាយរាក់ទាក់អោយបានគ្រប់ពេលវេលា មិនមែននៅពេលណាដែលសំខាន់នោះទេ។
- ជៀងវាងមានទំនាក់ទំនងស្នេហានៅកន្លែងធ្វើការ៖ ការធ្វើបែបនេះនឹងធ្វើអោយមានរឿងអាក្រក់នៅទីបញ្ចប់ ហើយវានឹងនាំទៅរកការបាត់បង់នូវការគោរពពីអ្នកគ្រប់គ្នានៅកន្លែងធ្វើការរបស់អ្នក ទោះបីជាការងាររបស់អ្នកយ៉ាងម៉េចក៏ដោយ។
យោង៖ ប្រភពដើម
No comments:
Post a Comment