អត្ថបទថ្មីៗ
recent

វិធីសាស្ត្រក្នុងការរៀនអោយបានយូរ

វិធីសាស្ត្រក្នុងការរៀនអោយបានយូរ

យើងគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ស្មុគស្មាញខ្លាំង នៅក្នុងកំឡុងពេលប្រលង ហើយនិងការព្យាយាមយកមេរៀនដែលរៀនមួយឆ្នាំ មកទន្ទេញ ឬមើលតែមួយសប្តាហ៍ ឬជួនកាលតែមួយថ្ងៃ។ យើងភ័យ នៅពេលដែលការប្រលងកៀកចូលមកដល់ ហើយចាប់ផ្តើមរៀនមេរៀនទាំងអស់តែក្នុងរយៈពេលមួយដ៏ខ្លីតាមដែលអាចធ្វើទៅបាន។ ជួនកាល យើងថែមបានរៀបចំពេលវេលារៀន ពី១២ ទៅ២០ម៉ោងដោយមិនសម្រាកទាល់តែសោះ។​ ទោះបីជាមានមនុស្សជាច្រើនដែលបានអះអាងថា ការរៀនក្នុងរយៈពេលយូរមិនមាន​ប្រសិទ្ធភាពអ្វី​ក៏ដោយ យើងនៅតែពឹងផ្អែកទៅលើពេលវេលាចុងក្រោយនេះដដែល។  ប្រសិនបើអ្នកស្បថថា​អ្នក​នឹងរៀនអោយចេះនៅនាទីចុងក្រោយនេះ ខាងក្រោមនេះគឺជាវិធីសាស្រ្ត​ក្នុងការរៀនអោយ​បានយូរ៖

១. ត្រូវដឹងពីពេលវេលាដ៏ល្អបំផុតក្នុងការរៀន 

សូមរៀនអោយបានយូរនៅកំឡុងពេលថ្ងៃ ហើយជៀសវាងការរៀននៅពេលយប់។  រូបរាងកាយ និងចិត្តរបស់អ្នក វាដើរស្របគ្នាជាមួយនឹងវដ្តរបស់ធម្មជាតិ ដែលបានបែងចែកពេលថ្ងៃ និងពេលយប់។ សូមជៀសវាងការរៀនពេលយប់តាមដែលអាចធ្វើទៅបាន បើទោះបីជាអ្នកមាន​សំពាធខ្លាំងយ៉ាងណាក៏ដោយ ជាពិសេសនៅពេលណាដែលអ្នកនឹងត្រូវមានការប្រលងនៅពេល​ព្រឹក។ អ្នកគួរតែរៀនដល់ត្រឹមម៉ោង ១០ ឬ១១បានហើយ ហើយសុខចិត្តក្រោកពីព្រលឹមដើម្បីរៀន​បន្តទៀតវិញល្អជាង។ អ្នកត្រូវតែគេងយ៉ាងហោចណាស់អោយបាន៧ម៉ោងក្នុងមួយថ្ងៃ។ សូម​សម្រាក ១០នាទី បន្ទាប់ពីអ្នកចំណាយពេលរៀន ១ម៉ោង ហើយសូមសម្រាកអោយបានយូរ នាពេលអាហារពេលល្ងាច ឬថ្ងៃត្រង់។ សូមចំណាយពេលសម្រាករបស់អ្នក នៅអោយឆ្ងាយពី​បន្ទប់​ដែលអ្នករៀន។ 

២. សូមប្រើប្រាស់វិធីសាស្ត្រនៃការរៀនខុសៗគ្នា

 វិធីសាស្ត្រដ៏ងាយស្រួលបំផុតក្នុងការរៀនគឺអានអត្ថបទ ឬសៀវភៅពីមួយទៅមួយ ប៉ុន្តែវិធីសាស្ត្រ​បែបនេះ មិនមានប្រសិទ្ធភាពនោះទេ។ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងបន្ទាប់ពីរៀនបាន ៥ម៉ោង ហើយនឹងអាចភ្លេចនូវអ្វីដែលអ្នកបានអាន នៅពេលប្រលងទៀតផង។ សូមព្យាយាមប្រើប្រាស់វិធីសាស្ត្រណាដែលសកម្មក្នុងការរៀន ការចាំទ្រឹស្តី ទស្សនៈ និងគំនិត​ផ្សេងៗ។ ប្រើវិធីសាស្ត្រអាន និងសរសេររួមបញ្ចូលគ្នា ហើយទន្ទេញនូវទ្រឹស្តីនៅពេលដែលអ្នក​ក្រោកឈរ សង្ខេបនូវគំនិតរបស់អ្នក និងរៀនជាមួយនឹងមិត្តរួមថ្នាក់របស់អ្នក។ ការដែលប្រើប្រាស់​វិធីសាស្ត្រច្រើនបញ្ចូលគ្នា វានឹងជួយក្នុងការពង្រឹងការយល់ដឹង និងការចងចាំរបស់អ្នក ។ បន្ថែម​លើសនេះទៅទៀត អ្នកអាចរៀនបានយូរ ហើយថែមទាំងមិនមានអារម្មណ៍ថាអស់កម្លាំងទៀតផង។

៣. ត្រូវគិតពីការរំខានទុកជាមុន 

គន្លឹះដ៏សំខាន់ដើម្បីរៀនអោយបានយូរ គឺអ្នកត្រូវចេះគិតពីការរំខានទុកជាមុន។ អ្នកគួរតែផ្តល់​អាទិភាពទៅលើការសិក្សាមុននឹងផ្តល់ទៅលើរឿងផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែ ជួនកាលអ្នកអាច​នឹងព្យាយាមលួងលោមខ្លួនឯងអោយគិតពីរឿងផ្ទាល់ខ្លួនមុនការសិក្សាក៏អាចថាបានដែរ។ ជំនួស​អោយការបាត់ទឹកចិត្តក្នុងការផ្តោតអារម្មណ៍ទៅលើការសិក្សា អ្នកគួរតែរៀនសង្កេតពីលំនាំនៃការ​រំខាននេះ ហើយព្យាយាមអត់ធ្មត់នឹងវាអោយមែនទែន។ អ្នកគួរតែផ្តល់អោយខ្លួនឯងនូវរង្វាន់មួយ​ចំនួនដូចជា ការធ្វើនូវសកម្មភាពសប្បាយៗ បន្ទាប់ពីអ្នកបានរៀនអស់រយៈពេលជាច្រើនម៉ោង។ អ្នកនឹងមានកម្លាំងចិត្តក្នុងការបញ្ចប់ការរៀនរបស់អ្នកអោយទៅយ៉ាងរលូន ចឹងទៅអ្នកអាចលេង​ជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក បន្ទាប់ពីអ្នកបានបញ្ចប់កាតព្វកិច្ចរបស់អ្នក។ 

៤. ត្រូវមានសណ្តាប់ធ្នាប់គ្រប់ពេលវេលា

ការមានសណ្តាប់ធ្នាប់ជួយអោយយើងសន្សំសំចៃពេលវេលា។ សូមរៀបចំសម្ភារៈសិក្សាសម្រាប់​មេរៀនរបស់អ្នកអោយមានសណ្តាប់ធ្នាប់ ដើម្បីងាយស្រួលក្នុងការរក ដោយអ្នកអាចរៀប​ចំតាមរយៈការបង្កើតជាFolder ឬBinderសម្រាប់មេរៀនសិក្សានីមួយៗដោយឡែកពីគ្នា។ ត្រូវប្រាកដ​ថាអ្នកមានសម្ភារៈសិក្សាគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អ្នក មុននឹងអ្នកចាប់ផ្តើមរៀន។ បើមិនចឹង​ទេ អ្នកនឹងខាតពេលវេលាក្នុងការរត់ទៅរត់មកដើម្បីរកសម្ភារៈទាំងនោះមិនខាន។ អ្នកក៏ត្រូវមាន​សណ្តាប់ធ្នាប់ក្នុងការរៀបសម្ភារៈក្នុងការសិក្សាតាមOnlineផងដែរ។

៥.ត្រូវដឹងថាកន្លែងណាដែលធ្វើយើងមានអារម្មណ៍ល្អក្នុងការរៀន

កន្លែងសម្រាប់ការសិក្សារបស់អ្នក អាចជាបន្ទប់គេងរបស់អ្នក ឬក៏ក្នុងបណ្ណាល័យ ព្រោះវាជាកន្លែង​ដែលស្ងាត់ និងមិនមានសម្លេងរំខាន។ កន្លែងរៀននោះត្រូវតែជាកន្លែងដែល គ្មានសត្វចិញ្ចឹម គ្មានទូរទស្សន៍ និងគ្មានវត្ថុណាមួយដែលរំខានអ្នក។ សូមប្រើកៅអីអង្គុយដែលមានផាសុខភាព និង​បើកភ្លើងអោយបានសមល្មម ដើម្បីការពារកុំអោយមានបញ្ហាទៅលើ ក ខ្នង និងភ្នែករបស់អ្នក ពីព្រោះការឈឺចាប់ និងភាពមិនស្រណុកផ្នែកផ្លូវកាយនឹងទៅរំខានដល់ការសិក្សារបស់អ្នក។ សូម​អង្គុយនៅលើកៅអីដែលមានតុសរសេរ ជាជាងការដេករៀននៅក្នុងបន្ទប់។ 

៦. ទុករបស់ញ៉ាំក្បែរខ្លួនអោយហើយ

ទុករបស់ញ៉ាំដែលអ្នកចូលចិត្តនៅក្បែរខ្លួន ដូចជា ស្ករសូកូឡា គ្រាប់ធុញ្ញជាតិ ផ្លែប៉ោមចំណិត ស្ត្រប៊័រី ឬប៊័រីខៀវជាដើម។ ត្រូវមានទឹកដាក់ក្បែរខ្លួន ដើម្បីកាត់បន្ថយការប្រើកម្លាំងទៅឆុងកាហ្វេ ឬតែយកមកញ៉ាំ។ ភេសជ្ជៈទាំងនោះធ្វើអោយអ្នកមិនមានអារម្មណ៍ថាងងុយគេង ប៉ុន្តែការញ៉ាំច្រើន​ជាបន្តបន្ទាប់ នឹងធ្វើអោយអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយពិបាកក្នុងការព្យាបាលណាស់។ អាហារល្អបំផុតដែលអ្នកគួរញ៉ាំមានដូចជា សូកូឡាខ្មៅ ស្ពីនណាញ ប្រូខូលី និងត្រី។ 

៧. សរសេរអំពីគោលដៅនៃការសិក្សារបស់អ្នក

ប្រសិនបើអ្នកចង់ចេះរបៀបនៃការរៀនអោយបានយូរ អ្នកគួររៀនបង្កើត និងសរសេរគោលដៅរបស់​អ្នករៀងរាល់ថ្ងៃ។ តើអ្នកចង់បានអ្វីពីការសិក្សារបស់អ្នក? អ្នកគួរតែព្យាយាមដើម្បីអោយសម្រេចនូវ​បំណងរបស់អ្នកនៅក្នុងពេលសិក្សានោះ។ សូមបង្កើតគោលដៅដែលងាយក្នុងការធ្វើ ប៉ុន្តែត្រូវកំណត់ពេលវេលាអោយបានត្រឹមត្រូវ។

៨. សូមបិទឧបករណ៍អេឡិចត្រូនិកទាំងអស់

សូមបិទឧបករណ៍អេឡិចត្រូនិចទាំងអស់ ដើម្បីលុបបំបាត់នូវការរំខាន និងដើម្បីអោយអ្នកអាច​ផ្តោតអារម្មណ៍លើការសិក្សារបស់អ្នកកាន់តែប្រសើរ។ ត្រូវបិទកុំព្យូទ័ររបស់អ្នកផងដែរ លើកលែង​តែករណីដែលអ្នកត្រូវប្រើវាសម្រាប់ការសិក្សារបស់អ្នក។ គេហទំព័រ និងSoftware ដូចជា Think, SelfControl អាចជួយអ្នកប្លុកគេហទំព័រទាំងឡាយណាដែលអ្នកមិនត្រូវការប្រើ ដែលធ្វើអោយអ្នក​ពិបាកផ្តោតអារម្មណ៍លើការសិក្សា ដូចជា Facebook ជាដើម។ អ្នកអាចចូលលេងវា បន្ទាប់ពីអ្នក​បញ្ចប់ការសិក្សារបស់អ្នកបាន។

៩. យកពេលវេលាគិតពីរឿងផ្សេងខ្លះ

រឿងល្អ និងអាក្រក់នៅក្នុងជីវិតជាក់ស្តែង អាចមាននៅក្នុងការគិតរបស់អ្នក នៅក្នុងពេលដែលអ្នក​សិក្សា ហើយវាថែមទាំងអាចរំខានអ្នកទៀតផង។ ត្រូវចាំថា អ្នកត្រូវតែគ្រប់គ្រងការគិតរបស់អ្នក​អោយបានល្អ។ ដូច្នេះ សូមបង្កើតផែនការសម្រាប់គិតពីរឿងទាំងនេះ បន្ទាប់ពីអ្នកសិក្សា ហើយត្រូវ​ទំលាក់ចោលនូវការរំខានទាំងនោះចេញអោយអស់។ ដាក់ខ្មៅដៃ និងក្រដាសនៅក្បែរខ្លួនរបស់អ្នក ដើម្បីទុកកត់ត្រាចូលនូវអ្វីដែលជ្រៀតចូលមកក្នុងខួរក្បាលរបស់អ្នក នៅពេលដែលអ្នកកំពុងសិក្សា ហើយបន្ទាប់មកយករឿងទាំងនោះមកគិត នៅពេលដែលអ្នកសម្រាក។

១០. ប្រើប្រាស់វិធីក្នុងការសិក្សាណាដែលមានសកម្មភាពរស់រវើក

 ការអានមិនឈប់ឈរ អាចធ្វើអោយអ្នកមានអារម្មណ៍ថាធុញទ្រាន់ ជាពិសេសនៅពេលដែលអ្នក​មិនចូលចិត្តមុខវិជ្ជាមួយហ្នឹង។ វិធីសាស្ត្រនៃការអានដ៏សកម្ម អាចជួយពង្រឹងលើការផ្ចង់អារម្មណ៍​របស់អ្នក និងធ្វើអោយការសិក្សារបស់អ្នកកាន់តែមានប្រសិទ្ធភាពទៀតផង។ ជាឧទាហរណ៍ អ្នក​អាចផ្អាកការអាន ហើយសួរនូវសំណួរ និងសង្ខេបអោយលឺៗ នូវអ្វីដែលអ្នកបានអាន ដោយមិន​​ចាំបាច់មើលសៀវភៅរបស់អ្នក។ 

១១. ចាប់ផ្តើមរៀនមេរៀនណាដែលពិបាកមុនគេ

គួរតែចាប់ផ្តើមរៀននូវមេរៀនណាដែលចាំបាច់ នៅពេលដែលការផ្ចង់អារម្មណ៍របស់អ្នកល្អ ហើយ​បន្ទាប់មកចាំទៅរៀនមេរៀនណាដែលមិនចាំបាច់។ អ្នកនឹងបារម្ភកាន់តែខ្លាំងជាមួយនឹង​មេរៀនមួយ​ណាដែលលំបាក ប្រសិនបើអ្នកចាប់ផ្តើមរៀនមេរៀនដែលងាយមុនគេ ដែលធ្វើអោយការសិក្សា​របស់អ្នកកាន់តែមិនមានប្រសិទ្ធភាព។ សូមកុំមានអារម្មណ៍ថាស្មុគស្មាញប្រសិនបើអ្នកមិនអាច​ដោះស្រាយនូវសំណួរ ឬបញ្ហាណាដែលលំបាក ហើយកំណត់ពេលវេលាដែលត្រូវដោះស្រាយវា​ដើម្បីទុកពេលខ្លះដោះស្រាយសំណួរដទៃទៀត។ 

១២. មធ្យោបាយផ្សេងទៀតដែលជួយអ្នកអោយរៀនបានរយៈពេលយូរ

គន្លឹះបន្ថែមដើម្បីរៀនអោយបានយូរមានដូចជា៖
  • គួរតែគេងអោយបានយ៉ាងហោចណាស់ពីចន្លោះពី ៧ ទៅ៩ម៉ោងរៀងរាល់យប់។ ការគេង​អាចជួយអ្នកអោយមានកម្លាំង ជួយរក្សាព័ត៌មាន និងផ្តល់លំនឹងដល់អរម៉ូនទៀតផង។
  • ត្រូវមានរបបអាហារដែលមានផាសុខភាពដើម្បីរក្សាកម្លាំងរបស់អ្នក​ និងថែមទាំងអាចធ្វើ​អោយអ្នកមានអារម្មណ៍របស់ផ្តោតទៅលើការសិក្សាកាន់តែល្អប្រសើរថែមទៀត។ អ្នកគួរតែញ៉ាំដូចជា ប្រភេទអាហារដែលមានសារជាតិស្រូវ គ្រាប់ធុញ្ញជាតិ ផ្លែឈើ បន្លែ សាច់ និងអាហារដែល​សំបូរជាតិខ្លាញ់ល្អ។ អាហារសំបូរជាតិខ្លាញ់ល្អមានដូចជា ប្រេងអូលីវ និងប្រេងដែលមាននៅក្នុង​ស្ករសូកូឡាខ្មៅ។ ជៀសវាងអាហារអាហារមួយចំនួនដូចជា ស្ករស ប៉េងប៉ោះ ខ្លាញ់ នំប័ុងស និងម្សៅ។
សូមចុចទីនេះដើម្បីមើលប្រភពដើមជាភាសាអង់គ្លេស
Sok Phalla

Sok Phalla

1 comment:

  1. Why casinos are rigged - Hertzaman - The Herald
    In the UK, deccasino casino games are https://septcasino.com/review/merit-casino/ rigged and 사설 토토 사이트 there is evidence of fraud, 바카라 사이트 crime or disorder or an septcasino individual's involvement. There are also many

    ReplyDelete

Powered by Blogger.