សញ្ញាបញ្ជាក់ថា ប្រពន្ធរបស់អ្នក លែងស្រឡាញ់អ្នកទៀតហើយ
តើអ្នកកំពុងតែជួបភាពលំបាកក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកមែនទេ? អត្ថបទមួយនេះ គឺសម្រាប់លោកប្តីទាំងឡាយដែលកំពុងតែជួបប្រទះបញ្ហាជាមួយនឹងប្រពន្ធរបស់គេ។ ការលើកឡើងខាងក្រោម គឺជាសញ្ញាទាំង ១០ ដែលបញ្ជាក់ថាដៃគូរជីវិតរបស់អ្នកលែងសូរស្រឡាញ់ទៀតហើយ។ ប្រសិនបើអ្នកគិតថា អ្នកជួបប្រទះនូវចំណុចយ៉ាងហោចណាស់ ៥ចំណុច ឬច្រើនជាងនេះ ពីប្រពន្ធរបស់អ្នក វាគឺដល់ពេលដែលអ្នកត្រូវធ្វើអ្វីម្យ៉ាង និងត្រូវបង្កើតភាពរ៉ូមែនទិកឡើងវិញហើយ។
សញ្ញាបញ្ជាក់ថា ប្រពន្ធរបស់អ្នកលែងស្រឡាញ់អ្នក៖
១. នាងគិតពីខ្លួននាងមុនអ្នក
វាដូចទៅនឹងពេលដែលមនុស្សប្រុសហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីមនុស្សស្រីដែលខ្លួនស្រឡាញ់ មនុស្សស្រីក៏ដូច្នោះដែរ។ មនុស្សស្រីដែលស្រឡាញ់ប្តីរបស់ខ្លួនពិតប្រាកដ នឹងគិតពីតម្រូវការរបស់ប្តីមុនតម្រូវការរបស់នាង។ នៅពេលណាដែលមនុស្សស្រីយកក្តីរបស់ខ្លួនជាអាទិភាព នៅពេលដែលមនុស្សស្រីបដិសេធក្នុងការបោះបង់ចោលតម្រូវការរបស់ខ្លួនដើម្បីស្វាមីរបស់ខ្លួន មានន័យថា មនុស្សស្រីម្នាក់នោះកំពុងតែប្រើប្រាស់បុរសនោះ ឬមានន័យថា មនុស្សស្រីម្នាក់នោះមិនបានស្រឡាញ់មនុស្សប្រុសម្នាក់នោះទេ។២. នាងមិនមែនជាអ្នកគាំទ្រទីមួយរបស់អ្នកទៀតទេ
ក្នុងនាមជាប្រពន្ធ នាងគួរតែជាមនុស្សដំបូងក្នុងការគាំទ្រ និងលើកសរសើរពីអ្នក។ ដូចគ្នាទៅនឹងមនុស្សប្រុសដែរ មនុស្សស្រីអាចឈ្លក់វង្វេងនឹងមនុស្សប្រុសដែលមិនមានភាពទាក់ទាញ ប៉ុន្តែនាងអាចស្រឡាញ់តែមនុស្សប្រុសណាម្នាក់ដែលនាងលើកសរសើរតែប៉ុណ្ណោះ។ សញ្ញាមួយក្នុងចំណោមសញ្ញាដែលបញ្ជាក់ថាប្រពន្ធរបស់អ្នកលែងស្រឡាញ់អ្នកគឺនៅពេលដែលនាងលែងលើកសរសើរអ្នក។ ក្តីស្រឡាញ់របស់ប្រពន្ធរបស់អ្នក អាចនឹងរសាត់ទៅដោយងាយៗ នៅពេលដែលនាងចាប់ផ្តើមបាត់បង់ការគោរពទៅលើអ្នក។ ឧទាហរណ៍មួយចំនួននៃមូលហេតុដែលមនុស្សស្រីលែងគោរពប្តីរបស់ខ្លួនគឺរួមមាន ភាពខ្សោយក្នុងការសម្រេចចិត្ត មិនមានទំនួលខុសត្រូវ និងភាពខ្ជិលច្រអូស។៣. នាងលែងគោរពគ្រួសាររបស់អ្នក ជាពិសេសគឺម្តាយរបស់អ្នក
យើងបានលឺច្រើនមកហើយ ដែលថាប្រពន្ធភាគច្រើនតែងតែរអ៊ូរទាំពីសាច់ថ្លៃរបស់ខ្លួន ហើយជួនកាលថែមទាំងមានជម្លោះ និងមានការប្រកែកគ្នាទៀតផង។ ស្ត្រីដែលស្រឡាញ់ប្តីរបស់នាងពិតប្រាកដ ពិតជាដឹងថាប្តីរបស់នាងស្រឡាញ់ម្តាយរបស់គេប៉ុណ្ណាុ។ នាងដឹងថា ថ្ងៃដែលនាងរៀបការជាមួយនឹងប្តីរបស់នាង នាងមិនត្រឹមតែរៀបការជាមួយមនុស្សប្រុសដែលនាងស្រឡាញ់នោះទេ តែនាងក៏ត្រូវតែចងភ្ជាប់ជាមួយនឹងគ្រួសាររបស់បុរសនោះផងដែរ។ វាមានន័យថា ការធ្វើជាចំណែកម្ខាងទៀតដ៏ល្អបំផុត នាងមានកាតព្វកិច្ចត្រូវថែទាំ ស្រឡាញ់ និងគោរពគ្រួសាររបស់ប្តីនាងជាដាច់ខាត។ ប្រសិនបើប្រពន្ធរបស់អ្នកលែងគោរពឪពុកម្តាយរបស់អ្នក មានន័យថា នាងមិនគោរព និងស្រឡាញ់អ្នកខ្លាំងនោះទេ។៤. អ្នកតែងតែឈ្លោះគ្នាគ្រប់ពេលវេលា
នៅពេលដែលមនុស្សស្រីចង់ទាញចំណាប់អារម្មណ៍របស់អ្នក នាងនឹងបង្ហាញនូវទុក្ខព្រួយរបស់នាងបែបគួរអោយស្រឡាញ់។ ប៉ុន្តែនៅពេលដែលនាងតែងតែលើកយកបញ្ហាផ្សេងៗមកបង្កជម្លោះស្ទើរតែគ្រប់ពេល វាត្រូវបានចាត់ទុកថា វាជាសញ្ញាដែលបញ្ជាក់ថា ប្រពន្ធរបស់អ្នកលេងស្រឡាញ់អ្នកទៀតហើយ។ នៅពេលណាដែលនាងរអ៊ូរទាំលើបញ្ហាអ្វីមួយទោះបីជាបញ្ហាតូចតាចក៏ដោយ វាជាពេលដែលអ្នកត្រូវគិត និងវាយតម្លៃលើទំនាក់ទំនងរបស់អ្នកហើយ។ សួរខ្លួនរបស់អ្នកនូវសំណួរមួយចំនួនដូចជា តើអ្នកឈ្លោះគ្នាញឹកញាប់ប៉ុណ្ណា តើអ្នកឈ្លោះគ្នាពីរឿងអ្វី និងវិធីសាស្ត្រក្នុងការជៀសវាងពីជម្លោះទាំងនេះ។ វាមិនអាចជៀសអោយផុតពីការឈ្លោះគ្នានោះទេ ប៉ុន្តែនៅពេលដែលជម្លោះកើតឡើងញឹកញាប់ពេក វាអាចធ្វើអោយរាំងស្ទះដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។៥. អ្នកលេងក្លាយជាមនុស្សអាទិភាពរបស់នាងទៀតហើយ
នៅពេលដែលអ្នកទាំងពីរទើបតែរៀបការ អ្នកបានសន្យាថា នឹងព្យាយាមរកពេលវេលាសម្រាប់គ្នាទៅវិញទៅមក ពីព្រោះវាជាបញ្ហាដែលទាក់ទងនឹងអាទិភាព។ វាក៏ជារឿងល្អដែរ ដែលអ្នកទាំងពីរចំណាយពេលនៅឆ្ងាយពីគ្នា ព្រោះវាជាមធ្យោបាយក្នុងការថែទាំខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើនាងតែងតែរវល់នឹងការងារ តែងតែចង់ជួបមិត្តភក្តីស្រីៗរបស់នាង ឬលុបចោលការណាត់ជួបជាមួយអ្នកព្រោះតែមានការសំខាន់នៅកន្លែងធ្វើការ វាមានតែរឿងមួយប៉ុណ្ណោះគឺ អ្នកមិនមែនជាមនុស្សដែលនាងផ្តល់អាទិភាពអោយទៀតនោះទេ។ មនុស្សស្រីតែងតែផ្តល់អាទិភាពអោយមនុស្សប្រុសដែលនាងស្រឡាញ់ជានិច្ច។៦. នាងស្រាប់តែក្លាយជាមនុស្សដែលសោះកក្រោះ
មនុស្សស្រីតែងតែចូលចិត្តការថ្នាក់ថ្នម និងភាពស្និតស្នាល។ ក្នុងនាមជាប្តីប្រពន្ធ រឿងដែលអាចធ្វើបានសម្រាប់ក្តីស្រឡាញ់របស់អ្នកទៅវិញទៅមក គឺមានតែតាមរយៈការរួមភេទ។ វាគឺជាកន្លែងដែលអ្នកអាចបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្នានឹងគ្នា។ សញ្ញាមួយដែលបញ្ជាក់ថានាងលេងស្រឡាញ់អ្នក គឺនៅពេលដែលនាងស្រាប់តែក្លាយជាមនុស្សដែលសោះកក្រោះ ឬក៏មានលេសជាច្រើនដើម្បីគេចវេសពីការគងជាមួយអ្នក។ ប្រសិនបើនាងតែងតែប្រាប់អ្នកថានាងអស់កម្លាំង ឬក៏ត្រូវក្រោកពីព្រលឹមនៅថ្ងៃស្អែក វាជាសញ្ញាអាសន្នដែលអ្នកមិនអាចព្រងើយកន្តើយបានឡើយ។៧. នាងលេងឆ្លើយតប ឬលើកទូរសព្ទរបស់អ្នក
ជាមនុស្ស ទាំងបុរស និងស្រ្តីតែងតែមានអារម្មណ៍នឹករលឹកគ្នា ជាពិសេសគឺមនុស្សស្រី។ ដូច្នេះ ពេលខ្លះ បើទោះជាគ្មានមូលហេតុក៏ដោយ ពួកគេតែងតែរកពេលដើម្បីទូរសព្ទទៅមនុស្សដែលគេស្រឡាញ់ ទោះបីជាគ្រាន់តែលឺសម្លេងក៏ដោយ។ ត្រូវចាត់ទុកថាអ្នកលេងសំខាន់ទៀតហើយ ប្រសិនបើអ្នកផ្ញើសារទៅប្រពន្ធរបស់អ្នក ហើយទទួលបានការឆ្លើយតបក្នុងរយៈ២ ឬ៣ម៉ោងក្រោយ ឬក៏មិនឆ្លើយតបទាល់តែសោះ។ សញ្ញាមួយទៀតដែលបញ្ជាក់ថា នាងលេងខ្វល់ពីអ្នក គឺនៅពេលដែលនាងលេងលើកទូរសព្ទរបស់អ្នក ឬបណ្តោយអោយពេលវេលាកន្លងទៅដោយមិនចាំបាច់លឺពាក្យពេចន៍មួយម៉ាត់ពីអ្នក។៨. នាងលេងចាប់អារម្មណ៍លើអ្នក
ចាំទេ កាលដែលនាងធ្លាប់ព្យាយាមយ៉ាងខ្លាំងក្នុងការរៀនពីរបៀបនៃការលេងវីដេអូហ្គេមដែលអ្នកចូលចិត្ត ដើម្បីតែអាចចំណាយពេលនៅជាមួយអ្នកនោះ? ឬក៏នៅពេលដែលនាងតែងតែចំណាយពេលជាមួយអ្នកទៅមើលកីឡាបេសស្បល? សញ្ញាមួយដែលបញ្ជាក់ថានាងលេងស្រឡាញ់អ្នក គឺនៅពេលដែលនាងឈប់បង្ហាញចំណាប់អារម្មណ៍លើរឿងដែលបានកើតឡើងរវាងអ្នកទាំងពីរ។ ប្រសិនប្រើនាងលេងសួរនាំពីអ្នក ឬភ្លេចថ្ងៃខួបអាពាហ៍ពិពាហ៍ វាច្បាស់ណាស់ ថាអ្នកលេងជាមនុស្សសំខាន់សម្រាប់នាង ដូចមុនទៀតហើយ។៩. នាងអោយអ្នកធ្វើអ្វីតាមតែចិត្តរបស់អ្នក
មនុស្សស្រីតែងតែហួងហែង ចំពោះរឿងដែលទាក់ទងនឹងទំនាក់ទំនងស្នេហា។ អ្នកណាដែលហ៊ានធ្វើហួសព្រំដែនដែលនាងកំណត់ នឹងទទួលបាននូវអ្វីដែលគេបានធ្វើ។ ចាំទេថា អ្នកត្រូវសុំការអនុញ្ញាតជាមុនសិន មុននឹងអ្នកចេញទៅជួបមិត្តភក្តិប្រុសៗរបស់អ្នក? ឬក៏នៅពេលដែលនាងប្រចណ្ឌដែលអ្នកAddទៅមនុស្សស្រីនៅក្នុងហ្វេសប៊ុក? នៅពេលដែលប្រពន្ធរបស់អ្នកស្រាប់តែលេងប្រចណ្ឌ ហើយអោយអ្នកធ្វើអ្វីតាមចិត្តរបស់អ្នក វាជាសញ្ញាបញ្ជាក់ថា នាងលេងសូវខ្វល់ពីអ្នកទៀតហើយ។១០. អ្នកមិនមែនជាចំណែកនៃក្តីស្រមៃរបស់នាងទៀតឡើយ
វាដូចតែមនុស្សប្រុសដែរ នៅពេលដែលមនុស្សស្រីរៀបចំគម្រោងសម្រាប់អនាគត នាងតែងតែបញ្ចូលមនុស្សប្រុសដែលនាងស្រឡាញ់ទៅក្នុងនោះ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា គម្រោងនោះផ្តោតទៅលើតែនាងម្នាក់ឯង អ្នកគួរតែគិតគូរពីទំនាក់ទំនងរបស់អ្នកឡើងវិញ។ សញ្ញាដទៃទៀត គឺនៅពេលដែលនាងហាក់បីដូចជាមិនរីករាយក្នុងការចំណាយពេលនាថ្ងៃសម្រាកជាមួយអ្្នក។ មនុស្សស្រីតែងតែគិតទុកជាមុនក្នុងការចំណាយពេលវេលាដ៏មានតម្លៃរបស់នាង ជាមួយនឹងមនុស្សដែលនាងស្រឡាញ់។ សញ្ញាដែលបញ្ជាក់ថា នាងឈប់ស្រឡាញ់អ្នក គឺនៅពេលដែលនាងព្រងើយកន្តើយចំពោះអ្នក ហើយមិនខ្វល់សូម្បីតែមួយសរសៃសក់ក្នុងការធ្វើអោយទំនាក់ទំនងអ្នកល្អឡើងវិញ។សូមចុចទីនេះដើម្បីចូលមើលប្រភពដើមជាភាសាអង់គ្លេស។
No comments:
Post a Comment