អត្ថបទថ្មីៗ
recent

កាយវិការដែលបញ្ជាក់ថាបុរសម្នាក់កំពុងស្រឡាញ់អ្នក

កាយវិការដែលបញ្ជាក់ថាបុរសម្នាក់កំពុងស្រឡាញ់អ្នក


មានភាសាស្នេហាជាច្រើនដែលបង្ហាញទៅមនុស្សម្នាក់ៗតាមរូបភាពខុសៗគ្នា។ ភាសាស្នេហាទាំងនោះមានតាំងពីការយកចិត្ត ការនិយាយពាក្យផ្អែមល្ហែមដើម្បីធ្វើអោយដៃគូររបស់អ្នកមានអារម្មណ៍ល្អ តែភាសាដែលអាចបង្ហាញពីសេចក្តីស្នេហាច្បាស់ជាងគេគឺភាសាកាយវិការ។ ភាសាកាយវិការបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ និងសម្ព័ន្ធភាពរបស់មនុស្សម្នាក់ដែលមានមកលើអ្នក។ ដូច្នេះ វាជាការល្អក្នុងការរៀនមើលពីកាយវិការ និងគោលជំហរផ្សេងៗគ្នាដើម្បីដឹងពីអារម្មណ៍េរបស់អ្នកដទៃ។ 

ភាសាកាយវិការរបស់មនុស្សប្រុសដែលធ្លាក់ក្នុងអន្លង់ស្នេហាមានដូចជា៖

១. គាត់តែងតែ​ខិតខំបំរើអ្នក និងធ្វើអោយអ្នកមានផាសុខភាព

នៅពេលដែលអ្នករកឃើញថា បុរសដែលអ្នកស្រឡាញ់តែងតែស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីធ្វើអោយអ្នកមានផាសុខភាព និងផ្តល់នូវអ្វីៗដែលអ្នកត្រូវការ នេះគឺជាសញ្ញាមួយយ៉ាងច្បាស់ដែលបញ្ជាក់ថាគាត់ពិតជាស្រឡាញ់អ្នកហើយ។ ដូចជាពេលដែលអ្នកអង្គុយមើលភាពយន្ត គាត់ក្រោកឡើងទៅយកទឹកមកអោយអ្នកញ៉ាំ ឬក៏នៅពេលដែលអ្នកចេញទៅក្រៅចំពេលដែលមានអាកាសធាតុត្រជាក់ គាត់អោយអាវក្រៅរបស់គាត់មកអ្នកពាក់ជាដើម។ នៅពេលដែលគាត់យកចិត្តទុកដាក់ខ្លាំងទៅលើតម្រូវការរបស់អ្នក គាត់ធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់រួចហើយ ឬក៏ជិតធ្លាក់ចូលហើយ!

២. គាត់តែងតែមើលអ្នក

មនុស្សដែលជៀសភ្នែកពីអ្នក គឺមានន័យថា គាត់កំពុងលាក់អ្វីម្យ៉ាងពីអ្នកហើយ ឬក៏អាចមានន័យថាពួកគេជាមនុស្សដែលមិនគួរអោយទុកចិត្តនោះទេ។ ការដែលក្រលេកមើលភ្នែករបស់នរណាម្នាក់ វាជារឿងដែលងាយនឹងប៉ះទង្គិចផ្លូវអារម្មណ៍ជាទីបំផុត ដូច្នេះប្រសិនបើគាត់តែងតែប្រទាក់ភ្នែកជាមួយអ្នកគ្រប់ពេល គាត់ប្រាកដជាមានអារម្មណ៍ជ្រាលជ្រៅសម្រាប់អ្នកជាមិនខាន ហើយគាត់ចង់សម្លឹងមើលភ្នែករបស់អ្នកដើម្បីចង់ដឹងថា អ្នកមានអារម្មណ៍ដូចគាត់ដែរឬទេ។

៣. គាត់សុខ​ចិត្តដាក់ខ្លួនចូលផ្ទះបាយដើម្បីធ្វើម្ហូបអោយអ្នក

តើអ្នកពិតជាចង់ដឹងពីភាសាកាយវិការដែលច្បាស់បំផុតរបស់មនុស្សប្រុសដែលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍មែនទេ? មានមួយនៅទីនេះ។ សូម្បីតែចុងភៅដែលចំណានបំផុត ក៏មានអារម្មណ៍ថាច្របូកច្របល់ដែរ នៅពេលមនុស្សសំខាន់របស់ខ្លួន ភ្លក់ម្ហូបដែលខ្លួនធ្វើ។ ដូច្នេះ ប្រសិនបើមនុស្សប្រុសដែលអ្នកស្រឡាញ់ យកចិត្តទុកដាក់ខ្លាំងដើម្បីធ្វើម្ហូបសម្រាប់អ្នក នោះមានន័យថា អ្នកទទួលបានអ្នកថែទាំដ៏ល្អហើយ។ គាត់ចង់អោយអ្នកចូលចិត្តម្ហូបដែលគាត់ធ្វើ ហើយក៏ចង់អោយអ្នកស្រឡាញ់គាត់ដែរ។ គាត់កំពុងតែគិតពីអ្នកក្នុងផ្លូវមួយដ៏វែងអន្លាយ ហើយស្រមៃថាបានរស់ក្បែរអ្នក ហើយក៏ប្រហែលជាស្រមៃដល់ការមានកូនជាមួយអ្នក២ ៣នាក់ថែមទៀតផង! 

៤. គាត់ចង់នៅក្បែរអ្នក

នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ពួកគេទំលាក់នូវរបាំងការពារខ្លួនរបស់គេ ហើយអនុញ្ញាតអោយមនុស្សជាទីស្រឡាញ់ចូលមកជិតគេ។ ការវិវឌ្ឍន៍នៃភាពស្និតស្នាលនេះ ជាចំណងស្នេហាដ៏រឹងមាំ។ កាយវិការរបស់មនុស្សប្រុសដែលស្រឡាញ់អ្នកក្នុងចំណោមកាយវិការជាច្រើនផ្សេងទៀត មានដូចជា គេចូលចិត្តកាន់ដៃអ្នក ដាក់ដៃគេជុំវិញអ្នក ផ្អែកខ្លួនរបស់គេលើអ្នកនៅពេលអង្គុយក្បែរគ្នា។

៥. គាត់មិនចង់​ដឹងរឿងអ្វីពីនរណាទេ តែគាត់ចង់ដឹងពីអ្នក

គាត់ពិតជាស្រឡាញ់អ្នក ប្រសិនបើគាត់តែងតែបញ្ចប់ការនិយាយរបស់គាត់គ្រប់ពេលដែលអ្នកនិយាយ។ មនុស្សប្រុសដែលស្រឡាញ់អ្នកខ្លាំងគាត់តែងតែផ្តោតអារម្មណ៍មកលើអ្នករហូត មិនថាគាត់កំពុងនៅក្នុងបន្ទប់ដែលមានមនុស្សច្រើនកុះករយ៉ាងណាក៏ដោយ។ អ្នកអាចសង្កេតនៅពេលដែលអ្នកកំពុងនិយាយជាមួយគាត់ កាយវិការរបស់គាត់នឹងចាប់ផ្តើមមើលមកអ្នកមិនដាក់ភ្នែក។ នេះគឺជារឿងធម្មតា ហើយក៏ព្រោះតែគាត់ចាប់អារម្មណ៍អ្នកលើគ្រប់សកម្មភាពរបស់អ្នកទាំងអស់។ 

៦. គាត់តែងបែរមុខរកអ្នក

អ្នកប្រហែលជាមិនដែលសង្កេតពីភាសាកាយវិការរបស់មនុស្សប្រុសដែលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នោះទេ។ ប៉ុន្តែនៅពេលដែលបុរសម្នាក់ពិតជាស្រឡាញ់អ្នក គាត់បែរមុខ និងខ្លួនរបស់គាត់ទៅរកអ្នកជាមិនខាន។ ទ្រូង ដងខ្លួន ត្រគាក និងម្រាមជើងរបស់គាត់នឹងលេចឡើងនៅចំពោះមុខអ្នក។ ប្រសិនបើគាត់បែរមុខមករកអ្នក អ្នកប្រាកដជាចាប់បាននូវចំណាប់អារម្មណ៍របស់គាត់ ហើយគាត់ពិតជាចង់បានអ្វីលើសហ្នឹងជាមិនខានឡើយ។ នៅពេលដែលគាត់ចាប់ផ្តើមចូលមកកៀកអ្នក គាត់ពិតជាចង់ធ្វើអោយអ្នករំភើបហើយ។ សូមយកចិត្តទុកដាក់ទៅលើទីតាំងដែលបុរសនោះឈរ នៅពេលដែលមានវត្តមានអ្នក។ ប្រសិនបើគាត់ព្យាយាមឈរអោយឆ្ងាយ ហើយគេចមុខចេញពីអ្នក ចឹងមានន័យថា គាត់មិនបានចាប់អារម្មណ៍អ្នកទេ។

៧. គាត់តែងតែញញឹមពេលឃើញអ្នក

ប្រសិនបើបុរសដែលអ្នកស្រឡាញ់ រាក់ទាក់មកអ្នកជាមួយនឹងទឹកមុខស្មើ មានន័យថា គាត់បាត់បង់ចំណាប់អារម្មណ៍មកលើអ្នកហើយ។ ប៉ុន្តែប្រសិនបើគាត់ញញឹមស្មេញមករកអ្នក ចឹងមានន័យថា គាត់ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញអ្នក! គាត់គិតថា អ្នកជាមនុស្សដែលអស្ចារ្យ កំប្លែង និងគួរអោយចាប់អារម្មណ៍។ នៅពេលដែលគាត់រក្សាស្នាមញញឹមរបស់គាត់ជាប់ជានិច្ចពេលនៅក្បែរអ្នក ចឹងមានន័យថា អ្នកកំពុងតែធ្វើអោយគាត់សប្បាយចិត្ត ហើយគាត់ពិតជាចង់ចំណាយពេលដ៏មានតម្លៃរបស់គាត់នេះជាមួយអ្នកខ្លាំងណាស់។

៨. គាត់តែងតែងើបមុខគាត់ឡើងនៅពេលដែលឃើញអ្នក

សូមយកចិត្តទុកដាក់ទៅលើកាយវិការរបស់គាត់នៅពេលដែលគាត់ជួបអ្នក។ ប្រសិនបើអ្នកសង្កេតឃើញថា គាត់តែងតែលើកចញ្ចើមរបស់គាត់នៅពេលធ្វើការរាក់ទាក់ ឬសន្ទនាជាមួយអ្នក នោះមានន័យថា គាត់កំពុងតែយកចិត្តទុកដាក់ពីអ្នកខ្លាំងណាស់។ សកម្មភាពដែលធ្វើឡើងដោយមិនដឹងខ្លួននេះ ជាការបង្ហាញ និងលើកមុខរបស់គាត់អោយអ្នកបានឃើញពីភាពរាក់ទាក់របស់គាត់ ពីព្រោះគាត់ចង់អោយអ្នកដើរទៅរកគាត់!

៩. គាត់ជាសុភាពបុរស

ខណៈដែលការបង្ហាញពីភាពទន់ភ្លន់អាចជាសុចនាករក្នុងការបង្ហាញពីការគួរសម បុរសម្នាក់នោះប្រាកដជាស្រឡាញ់អ្នកខ្លាំង នៅពេលដែលគាត់សុខចិត្តដើរទៅមុនដើម្បីបើកទ្វារអោយអ្នក ទាញកៅអីអោយអ្នកអង្គុយ ហើយនឹងអោយអាវក្រៅទៅអ្នកពាក់នៅពេលអាកាសធាតុត្រជាក់។ សុភាពបុរសពិតប្រាកដនឹងយកចិត្តទុកដាក់ចំពោះអ្នកលើរឿងតូចតាចទាំងនេះ ហើយវាអាចជាសញ្ញាមួយចង់បញ្ជាក់ប្រាប់ទៅបុរសដទៃទៀតថាគាត់កំពុងតែសុំអ្នកមកធ្វើជារបស់គាត់ហើយ។ 

១០. គាត់តែងតែខ្វល់ខ្វាយនឹងរូបរាងរបស់គាត់នៅពេលដែលមានវត្តមានរបស់អ្នក

ភាសាកាយវិការរបស់មនុស្សប្រុសដែលមានស្នេហាក៏រួមបញ្ចូលទាំងរូបរាងកាយរបស់គាត់ដែរ។ ប្រសិនបើគាត់ខ្វល់ខ្វាយខ្លាំងទៅលើរូបរាងរបស់គាត់ចំពោះមុខអ្នក នេះមានន័យថា គាត់ចង់ទាក់ទាញការចាប់អារម្មណ៍របស់អ្នកហើយ។ ទោះបីវាជាការរៀបចំខ្លួនតិចតួចនៅពេលមានវត្តមានអ្នក មានន័យថា គាត់ចង់អោយខ្លួនគាត់ស្អាតនៅចំពោះមុខអ្នក ដូចជាច្រូងសក់របស់គាត់ដើម្បីអោយប្រាកដថា ម៉ូដរបស់វាពិតជាល្អគ្រប់គ្រាន់ហើយ ឬក៏រៀបចំក្រវាត់ករបស់គាត់បើទោះជាវាមិនមានបញ្ហាអ្វីក៏ដោយ។ 

១១. គាត់សុខចិត្តអោយមិត្តរបស់គាត់ឌីគាត់ពីរឿងដែលទាក់ទងនឹងអ្នក

ប្រសិនបើអ្នកសង្កេតឃើញថា មិត្តភក្តិរបស់គាត់ តែងនិយាយឌីគាត់នៅពេលដែលអ្នកដើរកាត់ពួកគេ ចឹងមានន័យថា គាត់ប្រាកដជាធ្លាប់និយាយពីអ្នកប្រាប់ពួកគេហើយ! ប្រសិនបើគាត់ពិតជាស្រឡាញ់អ្នកមែន មិត្តភក្តិរបស់គាត់នឹងមិនទុកមុខអោយគាត់ទេ ព្រោះនេះជារឿងធម្មតារបស់មនុស្សប្រុសពេលដែលពួកគេនៅជាមួយគ្នា! 

១២. គាត់តែងតែញេះញ៉ោះអ្នកដោយប្រើពាក្យសំដីមួយចំនួន

មនុស្សប្រុសដែលកំពុងមានស្នេហា នឹងនិយាយបែបខុសគ្នាទៅកាន់មនុស្សស្រីដែលខ្លួនស្រឡាញ់ និងមនុស្សរាល់គ្នា។ គាត់តែងតែបញ្ជាក់ច្បាស់ៗពីពាក្យសម្តីរបស់គាត់ ព្យាយាមនិយាយបែបរ៉ូមែនទិក ហើយបើកាន់តែជ្រាលជ្រៅ គាត់នឹងប្រើសម្តីជារបៀបកូនប្រុសក្នុងការញ៉ែរអ្នកជាមិនខានឡើយ។ 

១៣. គាត់តែងតែនៅជុំវិញអ្នកជានិច្ច

នេះគឺជាភាសាកាយវិការដ៏ពិតប្រាកដរបស់មនុស្សប្រុសដែលមានស្នេហា។ វាមិនមែនជារឿងចៃដន្យនោះទេ ដែលអ្នកតែងតែជួបគាត់។ វាគឺជាការលាយឡំគ្នារវាងនិស្ស័យ និងឱកាស។ ពិភពលោកហាក់បីដូចជាទាញអ្នកទាំងពីរអោយនៅជិតគ្នា ហើយគាត់តែងតែឆក់យកឱកាសណាមួយដើម្បីជួបអ្នក។ 

១៤. គាត់សួរមិត្តភក្តិអ្នកពីអ្នក

មិត្តភក្តិស្រីៗរបស់អ្នកប្រហែលជាប្រាប់អ្នកថា គាត់បានមកសួរពួកគេពីរឿងរបស់អ្នក។ ហេតុអ្វីបានគាត់ត្រូវសួរប្រសិនបើគាត់មិនខ្វល់ពីអ្នកនោះ? គាត់ចង់ស្គាល់អ្នកអោយបានកាន់តែច្បាស់ គាត់ចង់ដឹងពីសុខទុក្ខរបស់អ្នក ហើយអ្វីដែលគាត់ចង់ដឹងបំផុតនោះគឹ ថាតើអ្នកមានអារម្មណ៍ទៅលើគាត់ ដូចគាត់មានអារម្មណ៍ទៅលើអ្នកដែរឬទេ!!

Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.