តើខែកំណើតរបស់អ្នក ប្រាប់អ្វីខ្លះពីអ្នក?
ខែមករា
បុគ្គលដែលកើតខែមករា ជាមនុស្សដែលស្រឡាញ់ការងារ និងមិនស្ទាក់ស្ទើរក្នុងការបញ្ចេញយោបល់ឡើយ។ ពួកគេជាមនុស្សក្បាលរឹង ជជែស ហើយមិនសូវត្រូវគ្នាជាមួយនឹងអ្នកណាដែលចូលចិត្តបង្គាប់បញ្ជាគេនោះទេ។ ពួកគេដើរតួជាអ្នកដឹកនាំដ៏ល្អ ដោយសារតែគេជាមនុសតស៊ូ និងព្យាយាមដើម្បីភាពជោគជ័យ ប៉ុន្តែជួនកាល ពួកគេមិនសូវស្តាប់អ្នកដទៃនោះទេ។ ពួកគេមានសមត្ថភាពពីធម្មជាតិក្នុងការបង្រៀនអ្នកដទៃ ហើយអ្នកទាំងនោះនឹងស្តាប់គេដោយយកចិត្តទុកដាក់ និងប្រកបដោយឆន្ទៈក្នុងការរៀនផងដែរ។ខែកុម្ភៈ
ប្រសិនបើអ្នកកើតនៅក្នុងខែកុម្ភៈ អ្នកមានបុគ្គលិកលក្ខណៈជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយចូលចិត្តធ្វើនូវការងារដែលថ្មី។ អ្នកចូលចិត្តការជជែកគ្នាបែបសាកល្បងបញ្ហា ហើយមិនចូលចិត្តជជែកវែកញែកនឹងមនុស្សណាដែលមិនចេះគិតវែងឆ្ងាយនោះទេ។ អ្នកជាមនុស្សដែលចូលចិត្តសេរីភាព ហើយមិនចូលចិត្តរស់នៅក្នុងសង្គមដែលមានតែការគៀបសង្កត់នោះទេ។ អ្នកចូលចិត្តធ្វើដំណើរ និងឆ្លៀតហោះហើរ ឬជិះរថភ្លើងអោយតែមានឱកាស។ ដំណើរផ្សងព្រេង និងការរុករកអ្វីដែលថ្មីជុំវិញខ្លួនអ្នក ធ្វើអោយអ្នករស់នៅជាមួយនឹងក្តីសោមនស្ស និងភាពស្រស់ស្រាយ ដូច្នេះអ្នកចូលចិត្តធ្វើការអោយក្រុមហ៊ុនណាដែលផ្តល់តម្លៃលើសេរីភាព និងការស្រមើស្រមៃ។ អ្នកគឺជាមិត្តភក្តិ និងដៃគូរដែលស្មោះត្រង់ និងមានភក្តីភាពផងដែរ។ខែមីនា
អ្នកដែលកើតក្នុងខែមីនា ក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងការស្រមើស្រមៃខ្ពស់ផងដែរ ប៉ុន្តែពួកគេជាមនុស្សដែលអៀនច្រើន និងស្ងៀមស្ងាត់។ ពួកគេរស់នៅដោយលាក់លាមរឿងជាច្រើននៅក្នុងចិត្ត និងបង្កើតនូវស្នាដៃជាច្រើននៅក្នុងខួរក្បាលរបស់គេ។ ពួកគេចូលចិត្តបញ្ចេញអារម្មណ៍ពិតនៅពេលដែលនៅតែម្នាក់ឯង និងសប្បាយចិត្តនឹងការរស់នៅម្នាក់ឯងជាខ្លាំង។ ពួកគេជាមនុស្សដែលមានសន្តានចិត្ត និងចេះគួរសមទៅកាន់អ្នកដទៃ ប៉ុន្តែចូលចិត្តលាក់នូវទស្សនៈរបស់ខ្លួនឯងមិនអោយអ្នកដទៃដឹង។ អ្នកចូលចិត្តសន្តិភាព ចូលចិត្តបរិយាកាសស្ងប់សុខ ហើយមិនចូលចិត្តភាពរញ៉េរញ៉ៃ និងកន្លែងដែលមានមនុស្សច្រើនកុះករនោះទេ។ខែមេសា
បុគ្គលដែលកើតក្នុងខែមេសា ជាមនុស្សដែលចូលចិត្តទាក់ទាញចំណាប់អារម្មណ៍រៀងរាល់វិនាទី អោយតែគេមានឱកាស។ ពួកគេមិនសូវចូលចិត្តធ្វើអ្វីតាមគេតាមឯងនោះទេ ប៉ុន្តែពួកគេចូលចិត្តធ្វើអ្វីតាមវិធីរបស់គេ ហើយថែមទាំងចូលចិត្តដឹកនាំអ្នកដទៃថែមទៀតផង។ មនុស្សដែលកើតខែនេះ ចូលចិត្តស្វែងរកនូវអ្វីដែលមានលក្ខណៈជារបៀបផ្សងព្រេង ហើយចូលចិត្តអភិវឌ្ឍខ្លួនដោយស្ងៀមស្ងាត់មិនឈប់មិនឈរ។ ពួកគេចូលចិត្តធ្វើមុុន ហើយគិតតាមក្រោយ រស់នៅពីមួយថ្ងៃទៅមួយថ្ងៃគឺចាំមើលថា តើជីវិតនឹងអភិវឌ្ឍដល់កម្រិតណា។ ជួនកាលពួកគេជាមនុស្សមាត់លឺៗ ហើយមិនសូវចេះកោតក្រែងអ្នកណាទេ ប៉ុន្តែនេះក៏ដោយសារតែគេនិយាយនូវអ្វីដែលនៅក្នុងចិត្តគេ ហើយគេមិនចេះលាក់នូវអារម្មណ៍របស់គេឡើយ។ខែឧសភា
បុគ្គលដែលកើតនៅក្នុងខែឧសភា ជាមនុស្សដែលផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ ចង់បានអ្វីមួយពីម្សិលម៉ិញ ហើយចង់បានអ្វីមួយថ្មីផ្សេងទៀតនៅថ្ងៃនេះ។ ពួកគេបង្ហាញពីអារម្មណ៍របស់ពួកគេបានយ៉ាងល្អ ហើយចូលចិត្តនិយាយជាមួយមនុស្សគ្រប់គ្នាដែលគេបានជួប។ ពូកគេសកម្មនៅក្នុងការងារសង្គមណាស់ ហើយមិនចូលចិត្តចំណាយពេលវេលានៅតែឯងច្រើននោះទេ។ មនុស្សដែលកើតក្នុងខែនេះ ចូលចិត្តការសន្ទនាបែបលើកទឹកចិត្ត និងបង្កើនបញ្ហា តែចូលចិត្តអោយមានលាយឡំនូវភាពកំប្លុកកំប្លែងខ្លះ។ ពួកគេងាយនឹងមានអារម្មណ៍ធុញទ្រាន់ ហើយតែងតែស្វែងរកនូវអ្វីដែលថ្មីដើម្បីធ្វើអោយខ្លួនគេសប្បាយរីករាយ។ខែមិថុនា
ប្រសិនបើអ្នកកើតនៅក្នុងខែមិថុនា អ្នកគឺជាមនុស្សដែលឆាប់រំជួលចិត្ត ហើយតែងតែគិតពីអារម្មណ៍របស់អ្នកដទៃ។ អ្នកងាយនឹងអៀន ហើយនិយាយមិនសូវលឺ ប៉ុន្តែមានមនុស្សជាច្រើនសរសើរអ្នកពីរឿងហ្នឹង។ អ្នកមានគំនិតច្នៃប្រឌិត ហើយចូលចិត្តគិតវែងឆ្ងាយពីអនាគតថាអ្នកអាចបង្កើតអ្វី ឬអាចយកនូវគំនិតថ្មីៗទាំងនោះមកបង្ហាញពិភពលោកដោយរបៀបណា។ ទោះបីជាអ្នកជាមនុស្សដែលពិបាកបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន អ្នកបានលាក់ទុកនូវជីវិតដ៏រស់រវើកនៅក្នុងចិត្តរបស់អ្នក ហើយអ្នកតែងតែចង់រកវិធីក្នុងការបង្ហាញវាមកក្នុងជីវិតពិត។ខែកក្កដា
បុគ្គលដែលកើតនៅក្នុងខែកក្កដា មានចំណុចជាច្រើនដែលដូចគ្នាទៅនឹងបុគ្គលដែលកើតនៅក្នុងខែមិថុនា ខុសគ្នាតែត្រង់ថា បុគ្គលដែលកើតខែនេះ គឺបើចង់ធ្វើអ្វីគឺសម្តែងចេញមកភ្លាមៗ ហើយជាមនុស្សដែលមិនចេះអៀនប្រៀនច្រើននោះទេ។ ពួកគេចូលចិត្តការផ្សងព្រេង ហើយចង់មានពេលវេលាល្អៗសម្រាប់ខ្លួនគេ។ បើមើលពីខាងក្រៅ ពួកគេជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ហើយជាមនុស្សដែលសប្បាយរីករាយ ប៉ុន្តែនៅខាងក្នុងវិញ គេរែកពុននូវរឿងសម្ងាត់ជាច្រើន ហើយលាក់នូវរឿងឈឺចាប់ទាំងនោះពីអ្នកដទៃបានយ៉ាងល្អទៀតផង។ បុគ្គលដែលកើតនៅក្នុងខែនេះ ជាមនុស្សដែលមើលទៅមានកម្លាំងពលាំង ហើយមនុស្សជាច្រើនចូលដើរលេងជាមួយគេដោយសារតែមូលហេតុទាំងនេះ។ខែសីហា
បុគ្គលដែលកើតនៅក្នុងខែសីហា គឺកើតមកដើម្បីដឹកនាំគេ គេមិនខ្លាចនឹងក្រោកឈរឡើងតតាំងនូវអ្វីដែលជាគំនិតរបស់គេនោះទេ។ ពួកគេអាចជាមនុស្សដែលចូលចិត្តបញ្ជាអ្នកដទៃ និងជាមនុស្សដែលមិនខ្លាចក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ប៉ុន្តែនៅខាងក្រោយហ្នឹង គេជាមនុស្សដែលមានចិត្តទូលាយ។ បុគ្គលដែលកើតខែសីហា ជាមនុស្សដែលគិតច្រើន ហើយងាយនឹងជាប់នៅក្នុងការគិតដ៏ស្មុគស្មាញនោះ ប្រសិនបើពួកគមិនប្រុងប្រយ័ត្ន។ បុគ្គលដែលកើតខែនេះ បើធ្វើការខាងវិភាគគឺពិតជាល្អ ដោយសារតែបុគ្គលនេះយល់ដឹងស៊ីជម្រៅពីជំហាននៃជីវិត ពីជំហានមួយទៅជំហានមួយទៀត។ គេមិនអាចបញ្ចេញនូវអារម្មណ៍របស់គេអោយអ្នកដទៃបានឃើញនោះទេ ដែលជាហេតុធ្វើអោយអ្នកដទៃមិនអាចមើលឃើញពីលក្ខណៈជាមនុស្សរបស់គេ។ខែកញ្ញា
បុគ្គលដែលកើតនៅក្នុងខែកញ្ញា មានការរំពឹងទុកខ្ពស់ទៅលើអ្នកដទៃ ដូច្នេះហើយទើបធ្វើអោយគេងាយក្នុងការទទួលបាននូវក្តីខកបំណង។ ពួកគេមានចរិតមានៈរឹងរូស ហើយពូកែចងគំនុំ ប្រសិនបើអ្នកចាប់នូវកំហុសរបស់គេ។ ពួកគេគឺជាមនុស្សដែលចង់បាននូវភាពល្អឥតខ្ចោះ។ ពួកគេជាមនុស្សដែលមានភាពត្រេកត្រអាល មានគំនិតច្នៃប្រឌិត និងមានសន្តានចិត្តល្អ តែងតែចេះជួយយកអាសារអ្នកដទៃតាមដែលគេអាចធ្វើបាន។ខែតុលា
បុគ្គលដែលកើតនៅក្នុងខែតុលា ចូលចិត្តធ្វើអោយមានតុល្យការ និងស្ថេរភាពរាល់អ្វីទាំងឡាយដែលគេធ្វើ ហើយថែមទាំងមានគំនិតវិជ្ជមានទៅលើជីវិតរស់នៅទៀតផង។ អ្នកជាមនុស្សដែលមិនចូលចិត្តនឹងការប្រឈមមុខនឹងរឿងអ្វីមួយ ហើយតែងតែព្យាយាមរត់គេចប្រសិនបើអាចធ្វើបាន។ អ្នកក៏ជាមនុស្សដែលមានភាពសកម្មខ្លាំងនៅក្នុងការងារសង្គម ហើយស្រឡាញ់មិត្តភក្តិស្ទើរលេប។ អ្នកជាមនុស្សដែលទាក់ទាញ និងនិយាយច្រើន ហើយបើទោះបីជាអ្នកចូលចិត្តនៅក្បែរអ្នកដទៃ តែអ្នកក៏ជាមនុស្សដែលឯករាជ្យផងដែរ។ខែវិច្ឆិការ
បុគ្គលដែលកើតនៅក្នុងខែវិច្ឆិការ ជាមនុស្សដែលសម្បូររឿងសម្ងាត់ច្រើន ហើយតែងតែលាក់អារម្មណ៍ពិតរបស់ខ្លួនមិនអោយអ្នកណាដឹង។ ពួកគេមិនចូលចិត្តអោយអ្នកណាមកបង្គាប់បញ្ជាទេ ហើយចូលចិត្តដើរនៅលើផ្លូវដែលខ្លួនឯងចង់ដើេរ។ ពួកគេមិនសូវចេះខ្លាចទេ ហើយចូលចិត្តមុជក្បាលចូលក្នុងចំណោទបញ្ហា មិនថាទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ។ ពួកគេមិនអនុញ្ញាតអោយរឿងតូចតាចមកបញ្ឃប់ដំណើររបស់គេទេ ហើយពួកគេជាមនុស្សដែលមានឆន្ទៈ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការដឹកនាំជីវិតរបស់ពួកគេ។ខែធ្នូ
បុគ្គលដែលកើតខែធ្នូ ជាមនុស្សដែលចូលចិត្តផ្សងព្រេង និងមានសន្តានចិត្តល្អ។ ប៉ុន្តែជួនកាលពួកគេមិនសូវខ្វល់ពីកិត្តិយសរបស់ពួកគេប៉ុន្មានទេ ហើយពួកគេជាមនុស្សដែលឆេវឆាវឆាប់ខឹង។ ពួកគេជាមនុស្សមិនចូលចិត្តនៅមួយកន្លែង។ ពួកគេជាមនុស្សដែលសកម្ម ចូលចិត្តធ្វើអោយអ្នកដទៃសប្បាយ ហើយការមិនចេះខ្វាយខ្វល់ច្រើន ធ្វើអោយមានតុល្យភាពទៅនឹងអារម្មណ៍ដែលពូកែព្រួយចិត្ត និងច្របូកច្របល់របស់ពួកគេ។សូមចុចទីនេះដើម្បីចូលមើលប្រភពដើមជាភាសាអង់គ្លេស។
No comments:
Post a Comment