មេធាវីបានបញ្ចេញពីការព្យាករណ៍ទាំង៧នៃការលែងលះគ្នា
"ការលែងលះរត់មករកខ្ញុំក្នុងរួបភាពដ៏គួរអោយភ្ញាក់ផ្អើល។ នេះគឺជាអ្វីដែលនឹងកើតឡើង នៅពេលដែលអ្នកមិនបាននៅផ្ទះនៅក្នុងរយៈពេល១៨ឆ្នាំ" Lee Trevino លើកឡើងនៅក្នុងសាលនៃអ្នកជំនាញលេងកូនហ្គោលដ៏ល្បីល្បាញ។
ដូចដែលឃ្លាខាងលើបានបង្ហាញ លោក Lee Trevino ត្រូវបានគេដឹងថា បានពិភាក្សានូវប្រធានបទដ៏រសើបបំផុតដែលលាយឡំជាមួយនឹងក្តីមេត្តា និងភាពកំប្លុកកំប្លែង។ ក្នុងវ័យ ៧៧ ឆ្នាំ លោក Trevino បានរៀបការដោយសេចក្តីរីករាយជាមួយនឹងប្រពន្ធទី២របស់គាត់ គឺលោកស្រី Claudia Bove ដែលមានអាយុ២៣ឆ្នាំ។ សម្រាប់មនុស្សដែលបានលែងលះជាច្រើន ការនិយាយពីបទពិសោធន៍របស់ពួកគេ វាគ្មានអ្វីក្រៅពីគិតថាវាជារឿងកំប្លែងនោះទេ។ រឿងដូចគ្នានេះក៏បានកើតឡើងចំពោះមេធាវីដែលជំនាញក្នុងការលែងលះ ដែលជាញឹកញាប់ស៊ូទ្រាំនឹងផ្នែកដ៏អាក្រក់មួយនៃកំហុសពីអតីតកាលរបស់គូស្វាមីភរិយា។ អតីតមេធាវីទទួលបន្ទុកលែងលះបានបកស្រាយថា៖
"នៅពេលដែលខ្ញុំចាប់ផ្តើមអនុវត្ត ខ្ញុំអាចមើលឃើញរឿងមួយចំនួនយ៉ាងលឿន។ ដោយមិនចាំបាច់ស្រមើលស្រម៉ៃ ខ្ញុំអាចដឹងពីរឿងរបស់ពួកគេ។ ខ្ញុំបានរកឃើញថា ខ្ញុំបានប្រើជំនាញចិត្តវិទ្យា ច្រើនស្មើនឹងការប្រើប្រាស់ជំនាញច្បាប់របស់ខ្ញុំ។ ខ្ញុំមិនបានទទួលនូវលទ្ធផលដ៏គួរជាទីពេញចិត្តនោះទេ។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនបានជួយជីវិតគូរស្វាមីភរិយារបស់ពួកគេក្នុងមធ្យោបាយវិជ្ជមាននោះទេ។
ក្រៅពីធ្វើអោយជីវិតមានការផ្លាស់ប្តូរ ការលែងលះគឺជាដំណើរការមួយដែលត្រូវចំណាយពេលវេលាវែង។ មេធាវីជំនាញក្នុងការលែងលះ ប្រហែលជាមនុស្សម្នាក់ ក្រៅពីគូរស្វាមីភរិយាខ្លួនឯងផ្ទាល់ ក្នុងការធ្វើជាសាក្សីដែលបង្ហាញពីចំណុចអាក្រក់ពីធម្មជាតិរបស់ក្រុមមនុស្ស។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញទាំងនេះ មានចំណេះដឹងដ៏ទូលំទូលាយអំពីបញ្ហានេះដែរ។
ដូច្នេះ ហេតុអ្វីបានជាស្ទើរតែពាក់កណ្តាលនៃការរៀបអាពាហ៍ពិពាហ៍ទាំងអស់ត្រូវបញ្ចប់ដោយការលែងលះ? មេធាវីជំនាញក្នុងការលែងលះមួយចំនួននៅជុំវិញសហរដ្ឋអាមេរិក ត្រូវបានគេចោទសួរនូវសំណួរនេះ។
ខាងក្រោមនេះគឺជាចំណុចគួបផ្សំទាំង ៧ ដែលនាំអោយមានការបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ ផ្អែកតាមការលើកឡើងរបស់មេធាវីជំនាញក្នុងការលែងលះ៖
១. ភាពស្ងៀមស្ងាត់ មិនមែនជាមាសជាប្រាក់ដូចគេតែងនិយាយនោះទេ
សម្រាប់ហានិភ័យនៃពាក្យសម្តីដែលគេអាចមើលឃើញជាក់ស្តែង ការទំនាក់ទំនងគឺមានសារសំខាន់ណាស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។ នៅពេលណាដែលកត្តាទំនាក់ទំនងដែលចាំបាច់ទាំងអស់ជួបវិបត្តិ វាជាធម្មតាធ្វើអោយភាគីម្ខាង ឬទាំងសងខាង មានសភាពស្ងៀមស្ងាត់។ផ្អែកតាមមេធាវីជំនាញក្នុងការលែងលះ "ការបង្ហាញពីភាពស្ងៀមស្ងាត់" នេះ កើតឡើងញឹកញាប់ខ្លាំងចំពោះជីវិតអាពាហ៍ពិពាហ៍ដែលជួបភាពបរាជ័យ។ Evie Jeang ក្នុងចំណោម មេធាវីជំនាញក្នុងការលែងលះដែលលេចធ្លោដទៃទៀតបានលើកឡើងថា៖ "នេះគឺជាការនាំទៅរកភាពបរាជ័យដ៏ធ្ងន់ធ្ងរ សម្រាប់គូរស្វាមីភរិយា ពីព្រោះវាបណ្តាលអោយកើតមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត។ ការដែលអាចឆ្លងកាត់បញ្ហាដែលកើតឡើង វានាំទៅរកមធ្យោបាយក្នុងការដោះស្រាយ"។
២. ការគ្រប់គ្រងអាកប្បកិរិយា
ការដែលព្យាយាមទៅគ្រប់គ្រងភាគីម្ខាងទៀត ដោយមិនគិតពីបញ្ហាដែលកំពុងតែកើតឡើង (ដូចជា ការមកផ្ទះយឺតពេក ការមិនចេះសម្អាតផ្ទះជាដើម) វាមិនមែនជាសញ្ញាដ៏ល្អសម្រាប់ទំនាក់ទំនងស្នេហានោះទេ។ ស្វាមីភរិយាដែលចូលចិត្តគ្រប់គ្រងអ្នកដទៃ គឺកំរនឹងផ្លាស់អាកប្បកិរិយារបស់គេណាស់ ហើយវាបង្ហាញយ៉ាងច្បាស់ពីមូលហេតុដែលការសហការជាមួយមនុស្សប្រភេទនេះគឺលំបាក។ ការគ្រប់គ្រងលុយកាក់ដោយមិនអនុញ្ញាតអោយដៃគូរប្រើប្រាស់ ឬទទួលព័ត៌មានពីគណនីធនាគារ ព័ត៌មានឥណទាន អាចជាចំណែកមួយដែលបណ្តាលអោយមានការលែងលះផងដែរ។៣. អាកប្បកិរិយាដែលញៀននឹងអ្វីមួយ
Joan Bibelhausen, J.D. និងគ្រួសារមេធាវី នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី គ្រួសារមេធាវី បានលើកឡើងថា "នៅក្នុងច្បាប់របស់គ្រួសារ ការញៀននឹងគ្រឿងស្រវឹង ថ្នាំញៀន ឬអាកប្បកិរិយាដែលងុបងល់ដទៃទៀតដូចជា ការលេងល្បែងស៊ីសង គឺជាវត្តមាននៅក្នុងចំនួនដ៏ច្រើននៃករណីនៃការលែងលះ"។ការញៀននឹងគ្រឿងស្រវឹង និងថ្នាំញៀន គឺអាចព្យាបាលបាន។ ប៉ុន្តែ ចំនួននៃអ្នកញៀនដែលមិនបានព្យាលបាលលើសលុបលើចំនួនអ្នកដែលបានទទួលការអប់រំកែប្រែ។ ការញៀន និងផលវិបាកអវិជ្ជមានរបស់វា វាគឺពិបាកក្នុងការអោយអ្នកដទៃដោះស្រាយ។
៤. បញ្ហាលុយកាក់
ជាចាំបាច់ រឿងអ្វីក៏ដោយដែលទាក់ទងនឹងលុយកាក់គឺត្រូវបានលើកយកមកពិភាក្សាជាមុន មុននឹងរៀបការ ប៉ុន្តែជាញឹកញាប់ពួកគេមិនបានធ្វើដូច្នេះទេ។ ប្រហែលជាការបំផ្លាញមួយដែលប៉ះពាល់ខ្លាំងជាងផលវិបាកហិរញ្ញវត្ថុដែលមានសក្តានុពលដទៃទៀត (ឧទាហរណ៍ដូចជា ការពិបាកក្នុងការខ្ចីបំណុល) គឺជាការរំលោភលើសេចក្តីទុកចិត្ត។ក្នុងកំឡុងពេលនៃអាពាហ៍ពិពាហ៍ មានបញ្ហាលុយកាក់ជាច្រើនកើតឡើង។ ការចំណាយច្រើនពេក ការលួចទិញរបស់របរដោយសម្ងាត់ ការប្រើប្រាស់កាតឥណទានជ្រុល ការបង់វិកយបត្រផ្សេងៗ យឺត ទាំងអស់នេះហើយដែលជាមូលហេតុចម្បងសម្រាប់ភាគីម្ខាងទៀតពិចារណាពីការលែងលះគ្នា។
៥. ការខ្វះចំណាប់អារម្មណ៍រួមគ្នា
"ចំណាប់អារម្មណ៍ខុសគ្នា" មិនដែលនិយាយថា "ភាពខុសគ្នាធ្វើអោយមានការចាប់អារម្មណ៍ពីគ្នានោះទេ"។Lisa Meyer មេធាវីជំនាញលែងលះម្នាក់នៅរដ្ឋកាលីហ្វរញ៉ាបានមានប្រសាសន៍ថា "នៅខណៈដែលភាពផ្ទុយគ្នាធ្វើអោយមានការចាប់អារម្មណ៍ សូមកុំសន្និដ្ឋានថាចំណុចល្អដែលធ្វើអោយអ្នកធ្លាក់ក្នុងអន្លង់នៃក្តីស្រឡាញ់ នឹងរក្សាជីវិតអាពាហ៍ពិពាហ៍របស់អ្នកអោយសោះ"។
ប្រភេទនៃអាកប្បកិរិយាដែលខុសគ្នាជាញឹកញាប់រីករាយនឹងធ្វើរឿងដែលខុសគ្នា។ នៅពេលដែលមាន "គម្លាតនៃចំណាប់អារម្មណ៍" ខុសគ្នាខ្លាំងរវាងមនុស្សពីរនាក់ ពួកគេនឹងចំណាយពេលរៀងៗ ខ្លួន ដែលធ្វើអោយពួកគេ...
៦. មានញាណនៃការបែកគ្នា
វាជាធម្មតាដែលជីវិតអាពាហ៍ពិពាហ៍ទទួលនូវបទពិសោធន៍នៃអារម្មណ៍បែកបាក់គ្នា។ នៅក្នុងចំណោមពួកវា តែងតែមានញាណនៃភាពស្និតស្នាល និងភាពឆ្ងាយគ្នា។ នៅពេលដែលរឿងទាំងនេះកើតឡើងនៅក្នុងកំឡុងពេលណាមួយ វាអាចត្រូវបានចាត់ទុកថាជាសញ្ញាល្អ។ ការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកជាភស្តុតាងដែលគេតែងតែសង្កេតឃើញនាកំឡុងពេលនេះ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាគឺជា ញាណជិនណាយ "បន្តិចម្តងៗ" ដែលតែងតែដាក់បណ្តាសារអោយមានការបញ្ចប់នូវជីវិតអាពាហ៍ពិពាហ៍។ ធាតុផ្សំនៃទំនាក់ទំនងជាច្រើន ដែលពួកវាមួយចំនួនត្រូវបានគេបញ្ជាក់នៅក្នុងបញ្ជីនេះ អាចកាត់បន្ថយការវិវឌ្ឍនៃការចែកផ្លូវគ្នា។
៧. ផ្តល់អាទិភាពលើការងារ
"គ្រួសារគឺត្រូវគិតមុនគេ" គឺជារឿងដ៏ពិតប្រាកដមួយសម្រាប់គ្រួសារ និងគូរស្រករដែលមានសុភមង្គល។ នៅពេលពាក់កណ្តាលនៃជីវិតអាពាហ៍ពិពាហ៍ស្រាប់តែក្លាយជាងប់ងុលនឹងការងារ វាអាចជាសញ្ញាមិនល្អហើយ។ កាលទេសៈដែលនៅជុំវិញអាកប្បកិរិយាបែបនោះបញ្ជាក់ពីស្ថានភាពនៃទំនាក់ទំនងស្នេហា។វាគ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលទេដែលថាទំនាក់ទំនងគឺជារឿងដ៏សំខាន់បំផុត។ នៅពេលដែលភាគីម្ខាងទៀតចំណាយពេលវេលាច្រើនជាមួយនឹងការងារដោយគ្មានការពន្យល់ ឱកាសនៃការលែងលះគ្នាគឺកើនឡើងគួរអោយកត់សម្គាល់។
សូមចុចទីនេះដើម្បីចូលមើលប្រភពដើមជាភាសាអង់គ្លេស។
No comments:
Post a Comment